ផ្ទុះចាប់អារម្មណ៍! ឈុត ណាន វីសារ ច្នៃយ៉ាងប្រណីតបង្ហាញរូបតារាចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត លើអាវធំ
ព្រឹត្តិការណ៍ដ៏ធំនៃកម្មវិធីកម្រាលព្រំក្រហមរបស់ Pleng Music Awards 2023 បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាទស្សនិកជននៅលើបណ្ដាញសង្គមយ៉ាងខ្លាំង ព្រោះថាកម្មវិធីមួយនេះ បានចូលរួមប្រជុំដោយកំពូលតារាល្បីៗលំដាប់ប្រទេសជាច្រើនរូប តុបតែងខ្លួនប្រជែងសម្រស់គ្នានៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ។
វត្តមានរបស់កំពូលតារាល្បីៗ ជាមួយសម្លៀកបំពាក់បែប Fashion ប្លែកៗ ការរៀបចំតុបតែងខ្លួនឱ្យលេចធ្លោនៅក្នុងកម្មវិធីកម្រាលព្រំដ៏ធំមួយនេះ ជាចំណីភ្នែកមួយដ៏កម្រដល់ទស្សនិកជនអ្នកគាំទ្រ។ ក្នុងនោះ គេក៏ឃើញវត្តមានរបស់អតីតបេក្ខភាព Cambodian Idol រដូវកាលទី ៤ លោក ណាន វីសារ ក៏មានវត្តមានលើកម្រាលព្រំក្រហមនោះដែរ។
ក្នុងនោះ តារាចម្រៀង និង តារាបង្ហាញម៉ូដស្រស់សង្ហា ណាន វីសារ ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ដល់លោក មិនចាញ់តារាប្រុសស្រីផ្សេងទៀតនោះដែរ ដោយលោកបានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅ អាវធំខាងក្រៅពណ៌ស មានកាន់ឈើច្រត់ ព្រមទាំងបានរចនាដាក់រូបរបស់តារាចម្រៀងសំឡេងមាស លោកតា ស៊ីន សាមុត យ៉ាងធំនៅលើអាវធំរបស់លោកថែមទៀតផង។ លើសពីនោះ ណាន វីសារ ក៏បានឱ្យដឹងមុនថ្ងៃកម្មវិធីចាប់ផ្តើមពី Concept អាវរបស់លោកថា៖ «លោកតា ស៊ិន ស៊ីសាមុត គឺជាបេះដូងនៃសិល្បៈចម្រៀងខ្មែរ»៕