
ក្រោយ Nadech ប្រចណ្ឌខ្លួនជាមួយ Mario ស្រីស្រស់ Yaya ចេញមុខសុំទោសលួងលោមសង្សារភ្លែត
កាលពីពេលថ្មីៗនេះ អ្នកកំលោះ Nadech Kugimiyas បានចេញមកទម្លាយអារម្មណ៍ថាធ្លាប់ប្រចណ្ឌសង្សារបណ្ដូលចិត្ត Yaya Urassaya ជាមួយនឹងតារាសម្ដែងប្រុស Mario Maurer ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង រហូតដល់ថ្នាក់ប្រុសស្អាត Mario ចេញមុខសុំការអភ័យទោស Nadech ថែមទៀងផង។
ក្នុងនោះ សម្រាប់ដើមហេតុប្រចណ្ឌក៏ព្រោះតែស្រីស្រស់ Yaya តែងតែសរសើរតារាប្រុស Mario ថាសង្ហានៅនឹងមុខ Nadech ដែលធ្វើឱ្យកំលោះរូបនេះតូចចិត្ត។ ដោយឡែក ងាកមកមើលស្រីស្រីស្រស់ Yaya វិញ ក្រោយពីបានដឹងរឿងថាសង្សារបណ្ដូលចិត្តប្រចណ្ឌដូច្នោះ នាងក៏បានទៅនិយាយលួងចិត្ត Nadech ផងដែរ។
បើតាមការទម្លាយពីតារាស្រីរូបនេះ កាលពីពេលកន្លងទៅបានឱ្យដឹងថា ៖ «បន្ទាប់ពីដឹងព័ត៌មាន នាងក៏បានទៅនិយាយជាមួយនឹងតារាប្រុស Nadech ហើយក៏សុំទោសរួចរាល់ហើយដែរ។ ដោយឡែក បើនិយាយពីសម្រស់សង្សារនាងវិញ ជារៀងរាល់ថ្ ងៃនាងតែងសរសើរថាសង្ហារហូត ហើយរវាងតារាប្រុស Mario និង សង្សារនាង គឺសង្ហាមួយបែបម្នាក់ទៅតាមស្ទីលរៀងៗខ្លួន»៕