ដេវីណា ប្រកាសលាលែងពីតំណែងភ្លាម ស្រាប់តែ ម៉ាដូណា ចេញមុខនិយាយពាក្យក្នុងចិត្តភ្លែត
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រិយមិត្តដែលស្រឡាញ់គាំទ្រវិស័យបវរកញ្ញា ខណៈនៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ កញ្ញា ជា ដេវីណា បានប្រកាសលាលែងពីតំណែងលំដាប់រងទី ១ Miss Queen Cambodia 2023 ក្រោយទើបគ្រងតំណែងមួយនេះជាង ១ ថ្ងៃប៉ុណ្ណោះ។
ជា ដេវីណា បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «នាងខ្ញុំ ដេវីណា ម្ចាស់ពាន Miss queen cambodia 2023 ចំណាត់ថ្នាក់ first runner up ខ្ញុំបានលាលែងពីតំណែងជាផ្លូវការហើយ សូមថ្លែងអំណរគុណម្តងទៀត ដល់បងប្អូនអ្នកគាំទ្រ មិត្តភក្តិ និង ក្រុមគ្រួសារដែលតែងតែមានការគាំទ្រលើកទឹកចិត្តរូបនាងខ្ញុំ»។
ការប្រកាសលាលែងពីតំណែងរបស់បវរកញ្ញាភេទទី ៣ រូបនេះ បានធ្វើឱ្យមហាជននៅលើបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយអ្នកគាំទ្រជាច្រើនបានបញ្ចេញយោបល់នៅតែស្រឡាញ់គាំទ្រ ដេវីណា ជានិច្ច។
ដោយឡែកទន្ទឹមនឹងនោះ គេឃើញ ម៉ាដូណា ដែលជារៀមច្បងមួយរូបក្នុងសិល្បៈ ក៏បានចូលទៅបញ្ចេញយោបល់ផ្ទាល់ខ្លួន សោកស្ដាយចំពោះ ដេវីណា ជាខ្លាំងដែលមិនឈ្នះមកុដ Miss Queen Cambodia 2023 ដោយលោកបានលើកឡើងថា ៖ «ប្អូនស្អាតណាស់ មើលគ្រប់ជ្រុងជ្រោយ សូម្បីតែបវរកញ្ញា ផាត់ធីយ៉ា ក៏ចាញ់ប្អូនដែរ បងស្តាយណាស់ដែលមិនបានជ័យលាភី»៕
រូបភាព៖ MQC & Vong Kakkda