ខានឃើញមួយរយៈ កូនស្រី សារ៉ាយ សក្ខណា ធំពេញរូបពេញរាង មុខមាត់ស្រស់កាត់រកម្ដាយខ្លាំង
ជីវិតគ្រួសាររបស់តារាសម្ដែងស្រីដ៏ឆ្នើម សារ៉ាយ សក្ខណា និង ស្វាមីអាណិកជន កាន់តែពោរពេញដោយសុភមង្គល បន្ទាប់ពីគូស្វាមីភរិយាមួយគូនេះ ទទួលបានចំណងដៃកូនស្រីប្រុស ២ នាក់ ខណៈកូនស្រីច្បងរបស់ពួកគេពេលនេះមានអាយុ ៨ ឆ្នាំហើយ។
និយាយដល់កូនស្រីច្បងរបស់ សារ៉ាយ សក្ខណា ដ្បិតថានាងទើបតែអាយុ ៨ ឆ្នាំ ប៉ុន្ដែ Mataysia បានធំពេញរូបពេញរាង កម្ពស់កម្ពរក៏ខ្ពស់ ថែមទាំងមានទម្រង់មុខដូចមនុស្សពេញវ័យ ស្នាមញញឹមក៏ស្រស់កាត់រកម្ដាយគ្មានខុស។
តួយ៉ាងខណៈខានឃើញមួយរយៈ ស្រាប់តែថ្មីៗនេះ អ្នកនាងម្ដាយកូន ២ សារ៉ាយ សក្ខណា បានទម្លាយរូបថតថ្មីរបស់កូនស្រីស្លៀករ៉ូបឥន្ទធនូប៉ុន្មានសន្លឹកបង្ហោះនៅលើគណនីហ្វេសប៊ុក ដើម្បីអបអរថ្ងៃកំណើតចូលអាយុ ៨ ឆ្នាំរបស់នាង ឃើញថា Mataysia ស្រស់ស្អាតប្លែកច្រើនណាស់។
ក្នុងនោះក៏មានមិត្តភក្ដិក្នុងចង្កោមសិល្បៈជាមួយតារាសម្ដែង សារ៉ាយ សក្ខណា សរសើរនាងតូចដោយក្ដីភ្ញាក់ផ្អើលនឹងរូបសម្រស់របស់នាង ហើយបើងាកទៅអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុកវិញ ក៏នាំគ្នាតាមសម្លឹងសឹងមិនប្រិចភ្នែកផងដែរ៕