ប្ដីប្រពន្ធ នី រតនា ប្រាប់ពីអត្តចរិតនាងតូច មែល ថាស្រួលចិញ្ចឹម ដឹងខុសត្រូវមានចរិតល្អមិនពិបាកអប់រំ
ភ្លេចៗត្រចៀក គ្រាប់ពេជ្រដ៏មានតម្លៃរបស់តារាចម្រៀង នី រតនា និង ភរិយា គឺនាងតូច នីវណ្ណ មែលឡានី មានអាយុ ៣ ឆ្នាំហើយ។
កន្លងមក នី រតនា និង ភរិយា តែងថតវីដេអូបង្ហាញពីសកម្មភាពគួរឱ្យក្នាញ់ជាច្រើនរបស់កូនស្រី បង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យមហាជនអ្នកគាំទ្រនាំគ្នាបញ្ចេញយោបល់ក្នក់ក្នាញ់ចំពោះកាយវិការ ភាពក្រមិចក្រមើម និង ភាពឆ្លាតវៃរបស់នាងតូចរូបនេះមិនស្ទើរនោះទេ។
យ៉ាងណាមិញមកដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ នេះ នាងតូច នីវណ្ណ មែលឡានី មានអាយុ ៣ ឆ្នាំហើយ ក្នុងនោះគេឃើញប្ដីប្រពន្ធ នី រតនា បានបង្ហោះសារជូនពរកូនស្រីប្រកបដោយក្ដីស្រឡាញ់អស់ពីបេះដូងថា ៖ «Happy 3rd Birthday little princess រីករាយថ្ងៃខួបកំណើតគម្រប់ ៣ ឆ្នាំព្រះនាងតូចរបស់ប៉ាៗម៉ាមី រយៈពេល ៣ ឆ្នាំដែលកូនចាប់កំណើត កូនបានធំលូតលាស់ ដឹងក្តីល្អ ដោយមិនដែលធ្វើឱ្យប៉ាម៉ាក់លំបាក កូនជាក្មេងមានចរិយាមាយាទល្អ មិនពិបាកប្រដៅ ប៉ាម៉ាក់ពិតជាមានមោទកភាពណាស់ដែលមានកូនជាកូនស្រី ប៉ា និង ម៉ាក់ស្រឡាញ់កូនខ្លាំងបំផុត»៕