(វីដេអូ) បើកភ្លើងខៀវហើយ! ប៉ា វណ្ណដា ឆ្លើយផូងមិនស្ទាក់ស្ទើរ ពេលគេសួរចង់បានកូនប្រសាបែបណា?
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់កំពូលតារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីល្បាញ វណ្ណដា កាន់តែហក់ឡើងខ្លាំងក្នុងស្រទាប់យុវវ័យ ដោយបទចម្រៀងនីមួយៗរបស់លោក ឃើញថាមានសន្ទុះនៃការគាំទ្រច្រើនភ្លូកទឹកភ្លូកដី ហើយមិនតែប៉ុណ្ណោះ ពេល វណ្ណដា បង្ហាញវត្តមានច្រៀងនៅលើឆាកប្រគំតន្រ្តី ឬចូលរួមកម្មវិធីផ្សេងៗម្ដងៗ មានមហាជនជាច្រើនប្រជ្រៀតគ្នាទៅគាំទ្រ។
ក្រៅពីមានទេពកោសល្យផ្នែកសិល្បៈ វណ្ណដា ក៏ត្រូវបានយុវតីដ៏ស្រស់ស្អាតជាច្រើនលង់ស្នេហ៍ និង ប្រាថ្នាចង់បានរូបលោកជាគូជីវិត ប៉ុន្ដែមកដល់បច្ចុប្បន្ន តារារ៉េបរូបនេះ ប្រកាសខ្លួននៅ Single មិនទាន់មានមិត្តស្រីមកមើលថែបេះដូងនៅឡើយទេ។
និយាយដល់រឿងគូស្រករទៅថ្ងៃអនាគត ថ្មីៗនេះអ្នកគាំទ្រនារីៗដែលស្រឡាញ់គាំទ្រតារារ៉េប វណ្ណដា នាំគ្នាបង្ហាញក្ដីរំភើប ខណៈលោកប៉ារបស់ម្ចាស់បទ «ជំពូកទី ១» រូបនេះ ហាក់បើកភ្លើងខៀវរឿងរើសកូនប្រសាស្រីចូលមកក្នុងគ្រួសារ មិនតម្រូវលក្ខខណ្ឌអ្វីទាំងអស់។
លោកប៉ារបស់ វណ្ណដា បានលើកឡើងយ៉ាងខ្លីក្នុងវីដេអូមួយដោយបានបញ្ជាក់ច្បាស់លាស់ក្នុងន័យថា រឿងគូអនាគតរបស់កូន (វណ្ណដា) លោកមិនលូកដៃឡើយ គ្រប់យ៉ាងទុកឱ្យកូនជាអ្នកជ្រើសរើសដោយខ្លួនឯង សំខាន់ឱ្យតែកូនពេញចិត្ត លោកជាឪពុកក៏ពេញចិត្តដូចគ្នា។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖