(វីដេអូ) ត្រឡប់ដល់ប្រទេសភ្លាម Isabella Bella ស្ទុះទៅឱបឪពុកម្តាយ ហើយបំពាក់មកុដជូនម្តាយយ៉ាងរំជួលចិត្ត
ចាប់តាំងពីប្រកួតកម្មវិធី Miss Grand International 2022 ចប់ និង បានក្លាយជាបវរកញ្ញាឯកគ្រងកមុដដ៏ស្រស់ស្អាតមក កញ្ញា Isabella Menin នៅពុំទាន់បានត្រឡប់ទៅរស់នៅប្រទេសកំណើតជាប់លាប់នោះទេ ពោលគឺនាងនៅបន្តកុងត្រាការងារជាមួយនឹងស្ថាប័ន MGI រយៈពេលយូរទៀត។
យ៉ាងណាមិញ ក្រោយរស់នៅប្រទេសថៃបន្តការងារជាមួយស្ថាប័នអស់រយៈពេលជាយូរមក កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ Isabella Menin បានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលដែលជាប្រទេសកំណើតជាមួយម្ចាស់ស្ថាប័ន MGI លោក Nawat ហើយ ដើម្បីទៅបំពេញការងារ ក៏ដូចជាសម្រាកជួបជុំគ្រួសាររបស់នាង។
ដោយឡែក អ្វីដែលមហាជនឃើញហើយរំភើបចិត្តជាខ្លាំងនោះ គ្រាន់តែធ្វើដំណើរទៅដល់ព្រលានយន្តហោះប្រទេសប្រេស៊ីលភ្លាម ឃើញមានអ្នកគាំទ្រកកកុញបានមកអង្គុយ និង ឈរចាំទទួលម្ចាស់មកុដរូបនេះទាំងស្នាមញញឹម និង មោទកភាពតែម្តង ព្រោះនាងមិនត្រឹមតែបាននាំឈ្មោះប្រទេសទៅកាន់ឆាកអន្តរជាតិឱ្យគេបានស្គាល់នោះឡើយ តែថែមទាំងបាននាំភាពជោគជ័យជូនជាតិរបស់នាងថែមទៀត។
លើសបីនេះទៅទៀតនោះ ទន្ទឹមនឹងការរង់ចាំទទួលនោះដែរ បើងាកទៅមើលម៉ាក់ប៉ារបស់ម្ចាស់មកុដ Isabella Menin វិញ គ្រាន់តែបានឃើញកូនស្រីមកដល់ភ្លាម ស្ទុះរត់ទៅឱបកូនស្រីយ៉ាងកក់ក្តៅភ្លែត រហូតធ្វើឱ្យកូនស្រីបណ្តូលចិត្តងាកទៅបំពាក់មកុដជូនម្តាយទាំងរំជួលចិត្ត ដែលរូបភាពមួយនេះមិនត្រឹមតែធ្វើឱ្យសាមីខ្លួនឡើយដែលរំភើប និង រំជួលចិត្ត សូម្បីតែអ្នកគាំទ្រឃើញហើយក៏រំជួលចិត្តតាម និង សរសើរពីការដឹងគុណម្ចាស់មកុដរូបនេះដែរ៕ សូមចុចខាងក្រោមដើម្បីទស្សនាវីដេអូ៖