(វីដេអូ) នៅក្រៅឆាក វី ឌីណែត សាមញ្ញណាស់ ជិះម៉ូតូទៅទិញម្ជូរម្ដុំសាលាបាក់ទូកធ្វើព្រងើយ
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និង ជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀង I Am A Singer Cambodia កញ្ញា វី ឌីណែត ថ្មីៗនេះធ្វើឱ្យមហាជនអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍នូវភាពសាមញ្ញរបស់នាង ខណៈបានឃើញវីដេអូរបស់តារាស្រីរូបនេះ ជិះម៉ូតូទៅទិញម្ជូរនៅម្ដុំសាលាបាក់ទូក។
សកម្មភាពជិះម៉ូតូយ៉ាងសាមញ្ញរបស់ វី ឌីណែត ត្រូវបានអ្នកដឹកនាំរឿងដ៏ល្បីគឺលោក កៅ សីហា ថតបង្ហោះនៅលើបណ្ដាញសង្គម Tiktok ខណៈលោកបានជួបកូនស្រីតារាជើងចាស់ ហួរ ឡាវី រូបនេះដោយចៃដន្យនៅម្ដុំសាលាបាក់ទូក ដោយក្នុងវីដេអូនោះបង្ហាញឱ្យឃើញពីកញ្ញា វី ឌីណែត ជិះម៉ូតូ ពាក់មួក ពាក់ម៉ាស់ និង អាវដៃវែងជិតឈឹង មើលមិនស្គាល់ថាជានាងនោះទេ។
ដ្បិតថានៅលើឆាក វី ឌីណែត តុបតែងខ្លួនហ៊ឺហារសមជាតារាចម្រៀងល្បីឈ្មោះ មានទស្សនិកជនស្រឡាញ់គាំទ្រជាច្រើនពីស្រទាប់មហាជន ប៉ុន្ដែនៅក្នុងជីវិតប្រចាំថ្ងៃ តារាស្រីរូបនេះបង្ហាញភាពសាមញ្ញៗ ថែមទាំងមានចរិតរួសរាយរាក់ទាក់គួរឱ្យស្រឡាញ់ណាស់។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖