អបអរ! ឌីជេ ណាណា សម្រាលកូនទី ២ ដោយសុវត្ថិភាព មុខមាត់គួរឱ្យក្នាញ់ ឯឈ្មោះក៏ពីរោះខ្លាំង
បន្ទាប់ពីរង់ចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ទីបំផុត អ្នកនាង ឌីជេ ណាណា និង ស្វាមី បានឃើញមុខកូនប្រុសទី ២ ហើយ ពោលគឺអ្នកនាងបានសម្រាលកូនដោយសុវត្ថិភាព តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
កូនប្រុសទី ២ របស់ពិធីការិនីរូបនេះ មានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំង ដែលពួកគេបានដាក់ឈ្មោះឱ្យអូនតូចយ៉ាងពីរោះ ដោយមានឈ្មោះថា «បញ្ញនាភានុ» ហៅ អូននុ។
នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ ឌីជេ ណាណា ដែលបានបង្ហោះរូបភាពនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ដោយមានការគាំទ្រ និង ស្នើសុំពីប្រិយមិត្តទូរទស្សនិកជនជាច្រើន រោងភាពយន្ត ឌីជេ ណាណា យើងខ្ញុំសូមផ្សព្វផ្សាយ Trailer Posters នៃភាពយន្តថ្មីសន្លាង ដែលជាវណ្ណកម្មដ៏ល្អឯក បន្តពីរឿងភាគមុន “ដាវីន” ដូចតទៅ ៖ សម្ដែងតួឯកដោយ ៖ បញ្ញនាភានុ – អូននុ
ភេទ ៖ ប្រុស
ទំងន់ ៖ ២,៨៥ គ.ក្រ.
កើត ៖ ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣
រាសី ៖ ល្អដូចបងវីន
បច្ចុប្បន្ន ៖ កំពុងមឹមទឹកដោះម៉ែនៅផ្ទះដោយសុវត្ថិភាព សូមកុំភ្លេចរង់ចាំតាមដានទស្សនាភាពយន្តថ្មីនេះ ក្នុងពេលឆាប់ៗ!»។
ទន្ទឹមនឹងនោះ មហាជន ក៏ដូចជាមិត្តភក្ដិក្នុងសិល្បៈជាច្រើន បានធ្វើការបញ្ចេញមតិចូលរួមអបអរសាទរដល់អ្នកនាង និង ស្វាមី ដែលទើបតែទទួលបានសមាជិកថ្មីយ៉ាងគួរឱ្យក្នាញ់រូបនេះផងដែរ៕