(វីដេអូ) ឆលី កូនប្រុស ឱក សុគន្ធកញ្ញា មានដុងសិល្បៈតាំងពីក្មេង ចេះរាំរបាំយ៉ាងគួរឱ្យស្រឡាញ់
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី គឺលោក អ៊ឹង សុខលី ទើបតែរៀបការពិធីជប់លៀងខួបកំណើតគម្រប់អាយុ ៣ ឆ្នាំយ៉ាងកក់ក្ដៅមួយឱ្យទាយាទដំបូងរបស់ ពួកគេ គឺកុមារា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី កាលពីពេលថ្មីៗកន្លងនេះទៅប៉ុណ្ណោះ។
ដ្បិតថាអូន ឆលី មានអាយុទើបតែ ៣ ឆ្នាំ ប៉ុន្ដែកុមារាតូចរូបនេះបានធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហាតាំងពីក្មេង ក្រោមការមើលថែបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីឪពុកម្ដាយ។
ជាក់ស្ដែង ថ្មីៗនេះ លើបណ្ដាញសង្គម TikTok ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរខ្លាំង ខណៈបានឃើញសកម្មភាពអូនតូចរូបនេះកំពុងរាំបត់បែនខ្លួនយ៉ាងទន់ភ្លន់ទៅតាមភ្លេងរបាំ ខណៈអ្នកម៉ាក់កំពុងតុបតែងខ្លួនជាអប្សរាយ៉ាងល្អល្អះនោះ មើលទៅអូនតូចហាក់មានដុងជាអ្នកសិល្បៈកាត់តាមអ្នកម៉ាក់ណាស់ ដែលពិតឆ្លាតគួរឱ្យស្រឡាញ់ខ្លាំង។
ភាពឆ្លាតវៃ និង គួរឱ្យស្រឡាញ់របស់អូនតូច ឆលី បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរនូវភាពប៉ិនប្រសប់បង្ហាត់បង្រៀនកូនរបស់កំពូលតារាចម្រៀងស្រីរូបនេះ និង ស្វាមី៕