ពពោះកូនដំបូងជិតគ្រប់ខែ! អ្នកម៉ាក់សម័យថ្មី ទឹម រដ្ឋា បញ្ចេញរូបថតថ្មីតែងខ្លួនយ៉ាងទាក់ទាញ
នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះ ក្នុងថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍ ១ ឆ្នាំ អ្នកនាង ទឹម រដ្ឋា បានប្រកាសដំណឹងយ៉ាងរំភើបឱ្យដឹងថា អ្នកនាងកំពុងពពោះកូនក្នុងផ្ទៃហើយ ដែលជាតំណក់ឈាមដំបូងនៃចំណងអាពាហ៍ពិពាហ៍របស់អ្នកនាង និង ស្វាមីជនជាតិបរទេស។
ជាមួយនឹងដំណឹងដ៏រំភើបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានចូលរួមបញ្ចេញអបអរសាទរដល់តារាស្រីរូបនេះ និង ស្វាមី ចំពោះការទទួលបានសមាជិកថ្មីនេះផងដែរ។
ទន្ទឹមនឹងការបង្ហាញពពោះទាយាទដំបូងនេះដែរ អ្នកនាង ទឹម រដ្ឋា ពុំទាន់បានប្រាប់ពីភេទ និង អាយុកូនក្នុងផ្ទៃនៅឡើយនោះទេ ប៉ុន្តែបើតាមមើលរូបភាពរបស់អ្នកនាង ពេលនេះទំហំពោះខ្ទាតធំ ព្រមទាំងអ្នកនាងក៏បានប្រាប់ថាជិតជួបមុខកូនឆាប់ៗនោះ ដែលអាចនឹងប្រហែលជាជិតគ្រប់ខែសម្រាលហើយ។
លើសពីនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ ខណៈពពោះកូនជិតគ្រប់ខែ និង ផ្ទៃពោះកាន់តែខ្ទាតធំ តែមើលទៅរូបសម្រស់អ្នកនាងវិញ នៅតែមានសាច់ឈាមស្រស់ថ្លាផូរផង់ស្អាតដដែល។ ជាក់ស្ដែង ក្រោយពីបង្ហាញពពោះកូនជាសាធារណៈដែរ អ្នកនាង ទឹម រដ្ឋា កាន់តែធ្វើឱ្យអ្នកគាំទ្រសរសើរពីរូបសម្រស់របស់អ្នកនាង ខណៈបានបញ្ចេញរូបភាពជាបន្តបន្ទាប់ជាមួយឈុតសម្លៀកបំពាក់ប្លែកៗស្អាតៗ ថតលេងស្ទីលបង្ហាញផ្ទៃពោះយ៉ាងទាក់ទាញ៕