តស៊ូណាស់! Mauritius ចោលតំណែងនៅ MGI មកប្រកួត Miss Eco International ប្រឹងរហូតបានលំដាប់រងទី ២
កាលពីរាត្រីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ បន្ទាប់ពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍មក នៅទីបំផុតកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Eco International ឆ្នាំ ២០២៣ បានរកឃើញម្ចាស់មកុដថ្មីហើយ ដោយបានទៅលើបវរកញ្ញាមកពីតំបន់អាស៊ានគឺប្រទេសវៀតណាម នាង Nguyen Thanh Ha។
នៅក្នុងកម្មវិធីប្រកួតនារាត្រីកន្លងទៅនេះ គេឃើញថា បេក្ខភាពជ័យលាភីម្នាក់សុទ្ធសឹងតែជារាជិនីកំពូលសម្រស់ និង គ្រាប់ពេជ្រប្រចាំប្រទេសរៀងៗខ្លួន។ ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍លើបេក្ខភាពជ័យលាភី Top កំពូលទាំង ៥ នោះ គឺបវរកញ្ញមកពីប្រទេស Mauritius នាង Yuvna Gookool ។
សម្រាប់នាង Yuvna Gookool គឺជាអតីត Miss Grand International លំដាប់រងទី ៥ កាលពីឆ្នាំ ២០២២ តែនាងបានបោះបង់តំណែងនោះចោល។ ដោយឡែក នៅឆ្នាំ ២០២៣ នេះទៀត នាងបានតំណាងឱ្យប្រទេស Mauritius ចូលរួមប្រកួតក្នុងកម្មវិធី Miss Eco International ដោយការតស៊ូ ភាពអត់ធ្មត់ សមត្ថភាព រូបសម្រស់ បាននាំឱ្យបវរកញ្ញារូបនេះទទួលបានតំណែងលំដាប់រងទី ២ ដែលជាសមិទ្ធផលចេញពីការខិតខំរបស់នាងផ្ទាល់ ពុំមែនជាប់ដោយសារការបោះឆ្នោតដូចប្រកួតកម្មវិធីមុនទៀតនោះទេ។
ទន្ទឹមនឹងបាន តំណែងជាលំដាប់រងទី ២ នេះ គេឃើញថាមានមហាជនជាច្រើនសម្ដែងក្ដីសាទរចំពោះនាង ព្រោះវាជាសមត្ថភាពិត ដែលនាងបានព្យាយាមមក៕