លើកទី ១ កំពូលតារាចម្រៀងប្រុស ៣ រូប ថតរូបឱបគ្នា បង្ហាញភាពស្និទ្ធស្នាលដូចបងប្អូន
ក្រោយបានបញ្ចប់កុងត្រាជាមួយផលិតកម្ម សាន់ដេ កាលពីឆ្នាំ ២០២០ មក តារាចម្រៀង ខាន់ ជេមស៌ បានប្រកាសខ្លួនក្លាយជាតារាចម្រៀងឯករាជ្យ ព្រមទាំងបង្កើតផលិតផ្ទាល់ខ្លួនថែមទៀត ដែលមានឈ្មោះថា «Khan James Production»។
ដោយឡែក ថ្មីៗនេះមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលេចវត្តមានរបស់កំពូលតារាចម្រៀង ខាន់ ជេមស៌ បានបង្ហាញខ្លួនក្លាយជាសិល្បករថ្មីមួយរូបទៀតរបស់ផលិតកម្ម Galaxy Navatra។
ជាមួយគ្នានោះ កាលពីល្ងាចថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកផ្លូវការរបស់លោក ខាន់ ជេមស៌ បានបង្ហោះរូបភាពមួយសន្លឹក ពោរពេញដោយក្ដីសោមនស្សរីករាយជាខ្លាំង បង្ហាញភាពស្និទ្ធស្នាលដូចបងប្អូន ជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសទាំង ២ រូប ពោលគឺឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត។
មិនតែប៉ុណ្ណោះ លោកក៏បានភ្ជាប់ជាមួយនឹង Caption ផងដែរថា ៖ «កម្រងរូបភាពប្រវត្តិសាស្រ្តដែលយើងខ្ញុំទាំង ៣ នាក់បានថតរូបរួមគ្នាជាលើកទី ១»៕