អាយុគ្រាន់ជាតួលេខ! នៅវ័យ ៥៤ ឆ្នាំ Marc Anthony រៀបការជាលើកទី ៤ ជាមួយគូស្នេហ៍វ័យ ២៣ឆ្នាំ
ថ្មីៗនេះ តារាចម្រៀងអាមេរិក Marc Anthony វ័យ ៥៤ ឆ្នាំ បានសម្រេចដឹកដៃគូស្នេហ៍វ័យក្មេងជាតារាបង្ហាញម៉ូដ Nadia Ferreira ចូលរោងការហើយ ដែលធ្វើឡើងនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ដោយពិធីមង្គលរបស់អ្នកទាំងពីរគឺមានការចូលរួមត្រឹមតែក្រុមគ្រួសារទាំងសងខាង និង មិត្តភក្តិជិតស្និទ្ធរបស់ពួកគេប៉ុណ្ណោះ។
យ៉ាងណាមិញ ក្នុងទំនាក់ទំនងស្នេហារបស់គូស្នេហ៍តារាមួយគូនេះ ទទួលបានការកោតសរសើរជាខ្លាំង ដោយពួកគេបង្ហាញឱ្យឃើញថា ស្នេហា គឺគ្មានព្រំដែន ឬ កំណត់វ័យចំពោះគ្នានោះឡើយ។
សូមបញ្ជាក់ផងដែរថា Marc Anthony និង Nadia Ferreira បានប្រកាសភ្ជាប់ពាក្យជាមួយគ្នាកាលពី ៣ ខែមុន ហើយមិនដល់មួយឆ្នាំផង អ្នកទាំងពីរក៏បានសម្រេចរៀបការជាមួយគ្នានៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣។
គួរឱ្យដឹងផងដែរថា នេះគឺជាអាពាហ៍ពិពាហ៍លើកទី ៤ របស់តារាប្រុស Marc Anthony ហើយបន្ទាប់ពីលោកបានរៀបការជាមួយអតីតបវរកញ្ញាចក្រវាល Dayanara Torres ក្នុងឆ្នាំ ២០០០ តារាចម្រៀង Jennifer Lopez ក្នុងឆ្នាំ ២០០៤ និង តារាបង្ហាញម៉ូដ Shannon De Lima ក្នុងឆ្នាំ ២០១៤៕