ភ្ជាប់ស្នេហ៍ ៣ ឆ្នាំ សង្សារស្រី អេននី ហ្សាម ថាដេកមិនលក់បើគ្មាននាងនៅក្បែរ
បើគិតមកដល់ពេលនេះ រយៈពេល ៣ ឆ្នាំ ហើយ ដែលតារាចម្រៀង អេននី ហ្សាម បានបង្ហាញវត្តមានគូស្នេហ៍ស្រីដូចគ្នាដោយបើកចំហដល់មហាជនអ្នកគាំទ្រ ហើយជារឿយៗអ្នកទាំងពីរក៏តែងតែបង្ហាញរូបថតបង្ហាញពីភាពផ្អែមល្ហែមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ គេក៏បានដឹងដែរថា សង្សារស្រីរបស់កញ្ញា អេននី ហ្សាម ក៏ជាតារាចម្រៀងមួយរូបដែរ គឺកញ្ញា Nona Ra។
ជាការពិត រយៈពេល ៣ ឆ្នាំ នៃចំណងស្នេហ៍ភេទដូចគ្នាកញ្ញា អេននី ហ្សាម និង សង្សារស្រីក៏តែងបង្ហាញនូវភាពប្រចណ្ឌហួងហែងគ្នាទៅវិញទៅមកជារឿយៗ ពោលគឺភាពផ្អែមល្ហែមរបស់គូស្នេហ៍អ្នកទាំងពីរ គឺស្វីត ល្អូកល្អិននឹងគ្នាខ្លាំងណាស់ ។
ជាក់ស្តែងថ្មីៗនេះ កញ្ញា Nona Ra បង្ហាញពីក្តីស្រឡាញ់យ៉ាងស្ម័គ្រស្មោះដល់ កញ្ញា អេននី ហ្សាម ថាមិនអាចខ្វះគ្នាមិនបាននោះទេ។
កញ្ញា Nona Ra ដេលជាសង្សារស្រីរបស់កញ្ញា អេននី ហ្សាម បានរៀបរាប់ថា៖ «Happy Anniversary Na មនុស្សដែលតែម្នាក់! ឈប់មានគំនិតចង់រត់ចោលបងទៀតទៅ គ្មានអូនបងដេកមិនលក់ទេ Anny Real ត្រូវស្រឡាញ់បងឱ្យច្រើនដឹងនៅ I Love u»៕