(វីដេអូ) អ៊េមណាស់! អ៊ីអ៊ី កូនខ្មែរកាត់កូរ៉េ បញ្ចេញក្បាច់រាំយ៉ាងរស់រវើកផ្ទុះការសសើរខ្លាំង
មហាជនអ្នកលេងបណ្ដាញសង្គមសុទ្ធសឹងតែបានស្គាល់ហើយពី ស្រីស្អាត អ៊ីអ៊ី ដែលជាកូនខ្មែរកាត់កូរ៉េ តែងឆក់បានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបសម្រស់ដ៏ស្អាត និង ការរៀននិយាយភាសាខ្មែរយ៉ាងគួរឱ្យស្រឡាញ់របស់នាង។
លើសពីនេះទៀត កូនកាត់ខ្មែរ-កូរ៉េ រូបនេះធ្លាប់បានដាក់ពាក្យប្រឡងចូល K-POP ថែមទៀតផង ព្រោះតែនាងអាចរាំ និង ច្រៀងបានយ៉ាងប៉ិនប្រសប់ តែគួរឱ្យសោកស្តាយកាលសាកល្បងលើកដំបូងនេះមិនទទួលបានជោគជ័យ។
យ៉ាងណាមិញ អ៊ីអ៊ី ហាក់មិនបោះបង់ចោលក្តីស្រមៃនេះឡើយ ដោយនាងកំពុងពង្រឹងសមត្ថភាពបន្ថែម ធ្វើការហ្វឹកហាត់រាំជារៀងរាល់ថ្ងៃ ព្រមទាំងមួយរយៈចុងក្រោយនេះ នាងបានឆក់ការសរសើរខ្លាំងពីមហាជនខ្មែរ ដែលតែងបញ្ចេញវីដេអូបំបែកក្បាច់រាំថ្មីៗទាំងបទខ្មែរ និង បរទេស។
ជាក់ស្ដែង ថ្មីៗនេះ ស្រីស្អាត អ៊ីអ៊ី កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង ផ្ទុះការសរសើរខ្លាំង ខណៈបានឃើញវីដេអូរបស់នាងបានបញ្ចេញក្បាច់រាំបទបរទេសមួយយ៉ាងប្លែក ទន់រស់រវើកទាក់ទាញខ្លាំង។
វីដេអូបញ្ចេញក្បាច់រាំថ្មីរបស់ អ៊ីអ៊ី នេះដែរ ត្រូវបានមហាជនអ្នកលេងបណ្ដញសង្គម ក៏ដូចជាអ្នកសិល្បៈមួយចំនួនក៏បានចាប់អារម្មណ៍ចែករំលែក និង ចូលបញ្ចេញមតិសរសើរចំពោះសមត្ថភាពរាំរបស់នាងផងដែរ៕