(វីដេអូ) មិនធម្មតា! អ្នកគាំទ្រ តន់ ច័ន្ទសីម៉ា គ្រាន់តែឮភ្លេងមិនទាន់ឃើញ idol ផង នាំគ្នាស្រែកហ៊ោស្ទើរបែកឆាក
ត្រឹមរយៈពេលតែប៉ុន្មានឆ្នាំសោះ អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ២ កញ្ញា តន់ ច័ន្ទសីម៉ា បានសាយភាយភាពល្បីល្បាញរបស់ខ្លួនដល់មហាជនគ្រប់ស្រទាប់ឱ្យស្រឡាញ់ពេញចិត្តលើរូបនាងយ៉ាងច្រើនភ្លូកទឹកភ្លូកដី ដោយពេលនេះ នាងក៏បានក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃសម្រាប់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ផងដែរ។
ខណៈកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈកាន់តែល្បាញល្បីពីមួយថ្ងៃទៅមួយថ្ងៃ រាល់ពេលស្រីស្រស់ តន់ ច័ន្ទសីម៉ា បង្ហាញខ្លួននៅតាមបណ្ដាកម្មវិធីផ្សេងៗ ឬឡើងច្រៀងនៅលើឆាកប្រគំតន្រ្តីម្ដងៗ គេឃើញមានសន្ទុះនៃការគាំទ្រកងរំពងពីបណ្ដាទស្សនិកជន។
ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានបង្ហាញខ្លួនច្រៀងនៅកម្មវិធីប្រគំតន្រ្តីមួយ តែរឿងដែលរំភើបបំផុតនោះ តន់ ច័ន្ទសីម៉ា មិនទាន់នឹងបង្ហាញមុខឱ្យទស្សនិកជនបានឃើញផង គ្រាន់តែឮភ្លេងបទចម្រៀងរបស់នាងសោះ ធ្វើឱ្យអ្នកគាំទ្រនៅមុខឆាក នាំគ្នាស្រែកហ៊ោស្វាគមន៍វត្តមាន idol របស់ពួកគេស្ទើរបាក់ឆាកទៅហើយ នេះសបញ្ជាក់ឱ្យឃើញពីភាពល្បីល្បាញរបស់ តន់ ច័ន្ទសីម៉ា នៅពេលបច្ចុប្បន្ន គឺខ្លាំងក្លាមិនធម្មតានោះទេ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖