លែងលះគ្នាបាន ១ ឆ្នាំ លី ម៉ារីណា ទើបតែទម្លាយមូលហេតុដែលសម្រេចចែកផ្លូវពីស្វាមី
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកគាំទ្រអ្នកនាង លី ម៉ារីណា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានប្រកាសជាសាធារណៈថាខ្លួន និង ស្វាមីឈ្មោះ សាត ចាន់ថន បានបញ្ចប់ឈ្មោះជាប្តីប្រពន្ធគ្នា តែនៅបន្តទំនាក់ទំនងល្អនឹងគ្នាដូចដើម។
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង ១ ឆ្នាំ មកហើយ ដែលអ្នកនាង លី ម៉ារីណា បានលែងលះគ្នានឹងអតីតស្វាមី ស្រាប់តែតារាសម្តែងរូបនេះបានចេញមកផ្តល់បទសម្ភាន៍ក្នុងកម្មវិធី «V Talk Confession» ទម្លាយពីរឿងរ៉ាវជាច្រើនមុននឹងការសម្រេចលែងលះ និង ក្រោយលែងលះនឹងស្វាមី។
ចំណុចមួយដែលអ្នកនាង លី ម៉ារីណា បានលើកឡើងធ្វើឱ្យមហាជនស្រឡាំងកាំងខ្លាំងនោះ នៅពេលដែលពិធីករសួរសំនួរថា៖ «កន្លងមកមហាជនឃើញអ្នកនាង និង អតីតស្វាមីចូលរួមកម្មវិធីទៅណាមកណាផ្អែមល្ហែមនឹងគ្នាខ្លាំង តើក្រោយពីនោះបែបនេះដែរឬទេ?» ដោយភ្លាមនោះអ្នកនាងឆ្លើយថា៖ «វាគឺជារឿងក្លែងក្លាយទេ គឺមិនដូចទៅនឹងសកម្មភាព និង រូបភាពដែលមហាជនបានឃើញឡើយ»។
ក្នុងនោះដែរ អ្នកនាង លី ម៉ារីណា ក៏បានទម្លាយរឿងរ៉ាវទ្រព្យសម្បត្តិ ដែលស្វាមីរបស់អ្នកនាងបានលួចយកទៅយ៉ាងច្បាស់ៗពីដំណើរដើមទងជាសាធារណៈលើកទី ១ តែម្ដង ប្រាប់ទៅដល់មហាជនអ្នកគាំទ្របានដឹងផងដែរ ថាអ្នកនាងបានធ្លាក់ដល់ចំនុចសូន្យ រហូតបាត់បង់ស្មារតី បាក់ទឹកចិត្តយ៉ាងខ្លាំង។
ចង់ដឹងរឿងរ៉ាវលម្អិតរបសអ្នកនាង លី ម៉ារីណា យ៉ាងណាខ្លះ ទស្សនាវីដេអូខាងក្រោម៖