(វីដេអូ) ពីរោះប្លែក! ប៉ាច គីមមួយ ច្រៀងបទ «ប្ដីខ្ញុំមានសង្សារ» ជាភាសាចិន
អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ១ ប៉ាច គីមមួយ បច្ចុប្បន្នចាត់ទុកថាជាតារាចម្រៀងស្រីមួយរូបកំពុងជោគជ័យក្នុងវិស័យសិល្បៈ ដែលទទួលបានទីផ្សារខ្លាំងលើផ្នែកវិស័យចម្រៀង មានទេពកោលស្យ មានសមត្ថភាពខ្ពស់ឆក់បានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនយុវវ័យគ្រប់ស្រទាប់ជាមួយនឹងបទចម្រៀងថ្មីៗពីរោះៗរបស់នាង។
លើសពីនេះ ប៉ាច គីមមួយ កន្លងមកក៏ត្រូវបានមហាជនអ្នកគាំទ្រសរសើរចំពោះទេពកោសល្យរបស់នាង មិនត្រឹមតែពូកែបត់បែនសំឡេងបានគ្រប់ទម្រង់នៃបទចម្រៀងជាភាសាខ្មែរនោះទេ នាងក៏អាចបកស្រាយចម្រៀងជាភាសាចិនបានយ៉ាងពីរោះផងដែរ។
ជាក់ស្ដែង ស្របពេលដែលបទចម្រៀងថ្មីរបស់នាងមួយបទដែលមានចំណងជើងថា «ប្ដីខ្ញុំមានសង្សារ» កំពុងផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំងនោះ ប៉ាច គីមមួយ ក៏បានយកបទចម្រៀងមួយនេះមកបកស្រាយជាភាសាចិន វិញម្ដង ពិតជាពីរោះប្លែកម្យ៉ាង។
បទចម្រៀងនេះដែរ បញ្ចេញជាផ្លូវការលើផលិតកម្មរស្មីហង្សមាសភ្លាម ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចែករំលែក និង ចូលបញ្ចេញមតិរៀងៗខ្លួនផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖