លេងតែ TikTok ក្លាយជាសេដ្ឋី! ឥលូវ Khaby Lame ក្លាយជាគណៈកម្មការកម្មវិធីលំដាប់ពិភពលោកទៀត
តារា TikTok ដ៏ល្បី Khaby Lame ថ្មីៗនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា លោកបានមានវត្តមានចូលរួមធ្វើជាគណៈកម្មការកម្មវិធីលំដាប់ «Italia’s Got Talent»។
តារា TikTok ដែលមានចំនួនអ្នកតាមដានច្រើនជាងគេបំផុតលើពិភពលោករូបនេះ គឺបានវិវឌ្ឍន៍ខ្លួនឯងកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែង កាលពីឆ្នាំ ២០២២ កន្លងទៅ រូបលោកបានបង្ហាញខ្លួនជាមួយតារាៗលំដាប់ A ជាច្រើនរូបលើកម្រាលព្រំក្រហម និង ថែមទាំងធ្វើការដើរបង្ហាញម៉ូដទៀតនៅឯកម្មវិធីបង្ហាញម៉ូដពិភពលោក Milan Fashion Week។ មកដល់ឥលូវនេះទៀត Khaby កាន់តែកាក់កបខ្លាំង នៅពេលរូបលោកត្រូវបានឱ្យដឹងថា បានចុះកុងត្រាលើកម្មវិធីដ៏ធំ «Italia’s Got Talent»។
តាមការចេញផ្សាយរបស់សារព័ត៌មាន Variety បានឱ្យដឹងថា កម្មវិធី «Italia’s Got Talent» នឹងធ្វើការចាក់ផ្សាយលើ Disney+ ដោយវគ្គ auditions នឹងចាប់ធ្វើនៅទីក្រុង Avellino ប្រទេសអ៊ីតាលី៕