Gun ឆ្លើយតបទៅអ្នកគាំទ្រដោយចិត្តត្រជាក់ ក្រោយផ្ទុះការរិះគន់មួយរយៈធំ
ថ្មីៗនេះ តារាចម្រៀង និង សម្ដែងប្រុស Gun Napat បានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជុំវិញរូបសម្រស់ ការស្លៀកពាក់ និង រឿងរ៉ាវស្នេហាពីអតីតដែលអ្នកគាំទ្រមួយចំនួនបានគាស់កកាយយកមកធ្វើជាប្រធានបទវែកញែកឡើងវិញបង្កើតឱ្យបានជាប្រធានបទក្តៅគគុកមួយនៅពេលនេះ។
ងាកមកមើលអ្នកកំលោះ Gun វិញ ក្រោយពីផ្ទុះការវិភាគវែកញែកមួយរយៈមក ថ្មីៗនេះ លោកបានចេញមុខសម្ភាសជាមួយនឹងអ្នកសារព័ត៌មានដោយបានបង្ហាញអារម្មណ៍ថា ៖ «លោកពុំបានចាប់អារម្មណ៍លើរឿងទាំងនោះឡើយ។ លោកមិនអាចហាមការគិតរបស់នរណាម្នាក់បានដែរ ព្រោះមនុស្សម្នាក់ៗយល់ឃើញខុសគ្នា។ លោកទទួលស្គាល់ថាការរស់នៅតែងតែមានអ្នកស្រឡាញ់ និង អ្នកស្អប់ជាធម្មតា ដូចនេះត្រូវទទួលស្គាល់ឱ្យបាន»។
ទន្ទឹមនឹងនោះទៀត តារាប្រុសរូបនេះក៏បានបន្ថែមថា ៖ «កន្លងមកមានអ្នកណែនាំឱ្យដាក់ពាក្យបណ្ដឹងដែរ ដើម្បីជាការព្រមាន តែលោកមិនដឹងថាត្រូវប្តឹងផ្តល់ធ្វើអ្វី ព្រោះលោកយល់ថាអ្នកដែលរិះគន់លោកនោះគឺរស់នៅគ្មានក្ដីសុខទេ បើមនុស្សមានក្តីសុខមែន គេមិនធ្វើទង្វើបែបនេះឡើងមកឡើយ»៕