(វីដេអូ) ឃើញវីដេអូនេះ បានដឹងថា លីម តិចម៉េង ស្រឡាញ់សក់ណាស់ មិនងាយកាត់ទេ
តារាចម្រៀងពន្លកថ្មីដែលទើបប្រសូត្រចេញពីកម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង កំពុងមមាញឹកខ្លាំងលើវិថីសិល្បៈ ដោយចាប់តាំងពីទទួលបានពានរង្វាន់លេខ ១ នៃកម្មវិធីខាងលើមក តិចម៉េង កាន់តែក្ដោបបានទីផ្សារការងារគរដូចភ្នំ និង ត្រូវបានមហាជនស្រឡាញ់គាំទ្រភ្លូកទឹកភ្លូកដី។
ជាការពិត អ្នកគាំទ្រកំលោះតូច លីម តិចម៉េង មិនត្រឹមតែពេញចិត្តទៅលើទឹកដមសំឡេងដ៏មានទម្ងន់របស់លោកទេ ប៉ុន្ដែទាំងអត្តចរិតចេះគោរពឱនលំទោន និង ការរៀបរាប់ខ្លួនរបស់ តិចម៉េង ក៏សុភាពរាបសាណាស់ដែរ។
តែយ៉ាងណាមហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំងទៅលើម៉ូដសក់របស់ លីម តិចម៉េង ចាប់តាំងពីនៅជាបេក្ខជនប្រឡង រហូតពេលនេះក្លាយជាម្ចាស់ពាន តិចម៉េង ហាក់ស្រឡាញ់ស្ទីលម៉ូដសក់ទុកវែងនៅខាងក្រោយរបស់លោកណាស់ លើសពីនេះ លោកថែមទាំងមិនព្រមកាត់ចោលផ្ដេសផ្ដាសនោះទេ។
ជាក់ស្ដែងថ្មីៗនេះ វីដេអូខ្លីមួយរបស់ លីម តិចម៉េង ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Tiktok បង្ហាញពីសកម្មភាពក្រុមការងារសុំកាត់សក់លោកបន្តិច ដើម្បីសែនរៀបចំថត MV បទចម្រៀងថ្មី ក្នុងនោះដ្បិតថា តិចម៉េង អនុញ្ញាតឱ្យក្រុមការងារកាត់សក់លោកក៏ពិតមែន តែកំលោះសង្ហារូបនេះបានហាមមិនឱ្យគេកាត់សក់ផ្នែកវែងនៅខាងក្រោយរបស់លោកឡើយ ដែលទង្វើនេះធ្វើឱ្យអ្នកគាំទ្រយល់ថា តិចម៉េង ស្រឡាញ់សក់ណាស់។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖