តារាភេទទី ៣ Poyd ទើបរៀបការប្ដីអភិជនថ្ងៃមុន ត្រូវគេទម្លាយពីអត្តចរិតក្រុមគ្រួសារខ្ទេច
ទិដ្ឋភាពកូនកំលោះកាន់ដៃកូនក្រមុំក្នុងថ្ងៃមង្គលការរបស់តារាសម្ដែងភេទទី ៣ Poyd Treechada កាលពីពេលកន្លងទៅ បានធ្វើឱ្យមហាជនមានការរំភើបចិត្ត និង សប្បាយរីករាយជំនួសតារាស្រីភេទទី ៣ រូបនេះជាខ្លាំង ដែលមានភ័ព្វព្រេងវាសនាខ្ពស់ទទួលបានស្វាមីដែលជាត្រកូលអភិជន និង មានទ្រព្យស្តុកស្តម្ភមកធ្វើជាស្វាមី។
នៅក្នុងថ្ងៃរៀបការ នរណាៗក៏លាន់មាត់សរសើរដែរ ថាតារាសម្ដែងភេទទី ៣ Poyd ស្អាត ថ្លៃថ្នូរស័ក្តិសមជាកូនប្រសានៃត្រកូលអភិជនមួយនេះ។ ដោយឡែក ក្រោយពីរៀបការរួច វីដេអូ និង រូបភាពរបស់ពួកគេ ត្រូវបានចែកចាយលើបណ្ដាញសង្គមផ្សេងៗ គេឃើញថា មានអ្នកគាំទ្រច្រើនណាស់ដែលបានសរសើរបុណ្យព្រេងវាសនា Poyd។
យ៉ាងណាមិញ ហេតុផលដែលមហាជនលើកឡើងសរសើរ ព្រោះគេបានដឹងថា គ្រួសារ សែស្រឡាយរបស់ លោក Oak Runner ជាវង្សត្រកូលដែលមានអត្តចរិតសុភាពរាបសាជាទីបំផុត ជាត្រកូលអ្នកខ្ពង់ខ្ពស់ដែលស្ថិតនៅខេត្ត ភូកេត តាំងពីបរមបុរាណមក ហើយអ្វីដែលសំខាន់បុរសៗនៃត្រកូលរូបនេះ សុទ្ធសឹងជាអ្នកមានចំណេះដឹងជ្រៅជ្រះ និង អត្តចរិតថ្លៃថ្នូរទាំងអស់៕