(វីដេអូ) ខានស្ដាប់យូរ ឧកញ៉ា ខេមរៈ សិរីមន្ត ច្រៀងបទដំបូងក្នុងវិថីសិល្បៈ «អន្ទងស្នេហ៍» ផ្ទុះការគាំទ្រខ្លាំង
កំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញ ឧកញ៉ា ខេមរៈ សិរីមន្ត បានបោះជំហានប្រឡូកក្នុងវិស័យសិល្បៈរាប់សិបឆ្នាំមកហើយ តែរំឭកទៅកាន់អតីតកាលខ្លះៗរបស់លោកវិញ ទម្រាំសាងកេរ្ដិ៍ឈ្មោះក្លាយជាតារាលំដាប់ជួរមុខដូចសព្វថ្ងៃ មិនមែនដេកបិទភ្នែកហើយងើបឡើងក្លាយជាកំពូលតារាបាននោះទេ គ្រប់យ៉ាងគឺកើតឡើងពីការខិតខំប្រឹងប្រែងតស៊ូ តាំងពីគ្មានអ្នកស្គាល់ រហូតបទចម្រៀងរបស់លោកនីមួយៗចេញមកមានអ្នកស្ដាប់ភ្លូកទឹកភ្លូកដី។
បើវិលទៅកាន់អតីតកាល កន្លងមកទស្សនិកជនជាច្រើនដែលជាអ្នកគាំទ្រកំពូលតារាចម្រៀងសំឡេងមុតស្រួច ឧកញ៉ា ខេមរៈ សិរីមន្ដ បានជ្រាបរួចមកហើយថា បទចម្រៀងដំបូងរបស់លោកគឺមានចំណងជើងថា «អន្ទងស្នេហ៍» ដែលបទនេះចេញអំឡុងឆ្នាំ ២០០៥ គឺផ្ទុះល្បីល្បាញខ្លាំងណាស់ ហើយរហូតមកដល់បច្ចុប្បន្ន បទចម្រៀងបែបមនោសញ្ចេតនាដ៏ផ្អែមល្ហែមមួយបទនេះ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងទស្សនិកជនជានិច្ច។
ហាក់ដូចជាការរំឭកដល់អតីតកាលឡើងវិញ ថ្មីៗនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានចូលរួមការប្រគំតន្រ្តីមួយ ហើយលើកយកបទចម្រៀង «អន្ទងស្នេហ៍» មកបកស្រាយយ៉ាងពីរោះក្រអួនក្រអៅ ធ្វើឱ្យផ្ទុះសំឡេងហ៊ោគាំទ្រពីទស្សនិកជនផ្អើលពេញឆាក។ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖