ចរិតសុភាពរមទមរបស់ សុខ ស្រីនាង ធ្វើឱ្យអ្នកគាំទ្រម្នាក់លាន់មាត់សរសើរអស់ពីពោះ
សិល្បករ សិល្បការិនីភាគច្រើនដែលធ្លាប់ស្គាល់ ឬធ្លាប់រាប់អានជិតដិតជាមួយតារាចម្រៀង សុខ ស្រីនាង ច្បាស់ជាបានជ្រាបពីចរិយាដ៏សុភាពរម្យទម មិនសូវចូលចិត្តនិយាយស្ដីច្រើន ជាពិសេសតារាស្រីរូបនេះ ចេះគោរពឱ្យតម្លៃមនុស្សនៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរ ធ្វើឱ្យមនុស្សនៅក្បែរខ្លួននាងស្រឡាញ់ចូលចិត្តតារាស្រីរូបនេះគ្រប់គ្នា។
ដោយសារតែចរិតស្លូតបូតមិនសូវចេះមាត់-ករបស់ សុខ ស្រីនាង នេះហើយ ទើបថ្មីៗនេះ មានអ្នកគាំទ្រម្នាក់ ដែលគេស្គាល់ថាមនុស្សជិតដិតធ្លាប់រាប់អានគ្នាជាមួយតារាស្រីរូបនេះ បានបង្ហោះសារចេញពីចិត្ត រៀបរាប់ពីអត្តចរិតនៅខាងក្រៅរបស់នាង ធ្វើឱ្យមហាជនអ្នកគាំទ្រយល់កាន់តែច្បាស់ពីអត្តចរិតរបស់ម្ចាស់បទ «ហត់ទេស្រឡាញ់គេម្នាក់ឯង»។
អ្នកគាំទ្ររូបនោះ បានបង្ហោះរូបថតតារាចម្រៀង សុខ ស្រីនាង នៅលើគណនីហ្វេសប៊ុក ហើយរៀបរាប់ពីអត្តចរិតរបស់ Idol ថា ៖ «ខ្ញុំស្រឡាញ់ការគិតគាត់ អត្តចរិតគាត់ គឺមានចំណុចខ្លះដូចខ្ញុំ គឺជាមនុស្សមិនសូវចេះអ៊ួតអាងរៀបរាប់នូវអ្វីដែលខ្លួនមាន មិនសូវខ្វាយខ្វល់ជីវិតអ្នកដទៃ។ មិនចូលចិត្តនិយាយអាក្រក់ពីអ្នកណា។ ជីវិតការរស់នៅចូលចិត្ត private គ្មានអីចាំបាច់ដែលត្រូវប្រាប់រឿងខ្លួនឯងទៅប្រាប់អ្នកដទៃ គ្មានពេលគិតរឿងអវិជ្ជមាន ចូលកន្លែងណាដែលស្ងាត់ៗមិនចូលចិត្តមនុស្សច្រើន ប្រយ័ត្នខ្លួនគ្រប់ពេលវេលា»៕