ទីបំផុត Joonior ចេញមុខបកស្រាយហើយ ក្រោយល្បីលួចបង្កាត់ភ្លើងស្នេហ៍ជាមួយ Jackie
កាលពីពេលថ្មីកន្លងទីនេះ តារាសម្ដែងស្រី Jackie Jacqueline ស្រាប់តែផ្ទុះល្បីកក្រើកជុំវិញលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងតារាប្រុសវ័យក្មេងម្នាក់ឈ្មោះថា Joonior Kajbhunditt ដែលជាតារាប្រុសពន្លកថ្មីក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ។
ហេតុផលដែលនាំឱ្យមហាជនមានការផ្ទុះសង្ស័យថា តារាស្រីប្រុសគូនេះលួចទាក់ទងគ្នានោះ ព្រោះគេឃើញ Jackie និង Joonior បណ្ដើរគ្នាទៅហូបស៊ុបនៅផ្សារទំនើបមួយកន្លែង ហាក់ដូចជាមានភាពស្និទ្ធស្នាលគ្នាខ្លាំង។ ក្រោយរូបភាពនោះបែកធ្លាយអ្នកគាំទ្របានលើកឡើងថា នេះជាការបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈរបស់តារាស្រី Jackie។
ងាកមកមើល Joonior វិញ ក្រោយមានការផ្ទុះល្បីមួយរយៈមក កាលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ លោកមិនទុកឱ្យប្រិយមិត្តកើតក្តីងឿងឆ្ងល់យូរ បានចេញមកទម្លាយច្បាស់ៗថា ៖ «លោកពិតជានៅម្នាក់ឯងពុំទាន់មានទំនាក់ទំនងជាមួយនរណាឡើយ។ ខណៈនេះពុំទាន់បានគិតរឿងស្នេហានោះទេ គឺកំពុងផ្តោតលើការងារជាសំខាន់ ណាមួយលោកក៏ពុំមែនជាបុរសដែលតារាស្រី Jackie ចង់បានដែរ ព្រោះតារាស្រី Jackie ធ្លាប់ទម្លាយហើយថាចូលចិត្តបុរសចាស់ទុំ សម្បុរខ្មៅស្រអែម»៕