រូបរបស់ Jennie គូរដោយវិចិត្រករ Jung Eunhye កំពុងផ្ទុះការចាប់អារម្មណ៍មិនណយទេ
Jung Eunhye គឺជាវិចិត្រករគំនូរជីវចលជនជាតិកូរ៉េ និង ជាតារាសម្ដែងម្នាក់ក្នុងរឿង «Our Blues» ដែលបានចាក់ផ្សាយនៅលើ Netflix កាលពីឆ្នាំ ២០២២ កន្លងទៅ។ ដោយនៅក្នុងរឿងនេះ នាងសម្ដែងជាតួដែលមានជម្ងឺ Down ប៉ុន្តែមានទេពកោសល្យខាងគូររូបគំនូរ ហើយទទួលបានទាក់ទាញបេះដូងមនុស្សជាច្រើនផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ Jung Eunhye ត្រូវបានគេទម្លាយថានាងបានគូររូបរបស់ Jennie សមាជិកក្រុម BLACKPINK បែបគំនូរជីវចល ក្រោមឈ្មោះថា «Jennie with the Blue Rose» ក្នុងយុទ្ធនាការ Blue Rose។ នាងសម្រេចចិត្តថាគូររូបមួយនេះ ក្រោយពីនាងបានដឹងថា Jennie តែងទទួលបានបានផ្កាកុលាបពណ៌ខៀវ ជារៀងរាល់ឆ្នាំពីម្ដាយរបស់នាង ដោយសារតែអត្ថន័យផ្កាកុលាបពណ៌ខៀវនោះមានន័យថា «ការមិនបោះបង់ចោលអ្វីដោយងាយៗ»។
គួរឱ្យដឹងផងដែរថា យុទ្ធនាការ Blue Rose គឺជាយុទ្ធនាការមួយដែលរកប្រាក់ចំណូលពីការគូររូប យកទៅបរិច្ចាគទាំងអស់ ទៅដល់អ្នកជំងឺដែលមានពិការភាព ដើម្បីអាចឱ្យពួកគេអាចឈរដោយខ្លួនឯង ហើយអាចក្លាយជាប្រជាជនដែលអាចមានសុខភាពល្អក្នុងសង្គម។ រីឯ ផ្ទាំងគំនូររបស់ Eunhye ឥឡូវនេះ គឺកំពុងតែតាំងបង្ហាញនៅសាល NvirGallery ដែលមានទីតាំងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និង ត្រូវបានឆក់យកបេះដូងមហាជនជាច្រើន៕