អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ ក្រោយបានឃើញ Jeon Somi បង្អួតចង្កេះតូចមួយក្តាប់
កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ តារាចម្រៀងស្រី Jeon Somi បានបង្ហាញខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Incheon ហោះហើរចេញទៅកាន់ប្រទេសអ៊ីតាលី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ «Milan Fashion Week»។
បន្ទាប់ពីការបង្ហាញខ្លួនរបស់តារាស្រីវ័យ ២១ ឆ្នាំរូបនេះ មុនពេលដើរចូលទៅក្នុងព្រលានយន្តហោះ Jeon Somi បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្រុមអ្នកគាំទ្រ ក៏ដូចជាសារព័ត៌មានជាច្រើន ខណៈពេលដែលនាងបានលើកដៃគោរពជាការគួរសមទៅកាន់អ្នករាល់គ្នានៅទីនោះ។
ជាពិសេស នៅពេលដែលតារាស្រីកូនកាត់កូរ៉េ និង កាណាដា រូបនេះ បានលើកដៃលាអ្នកគាំទ្រ ហើយចៃដន្យបានឃើញនូវរង្វង់ចង្កេះតូចស្តើងរបស់នាង ដោយមិនចាំបាច់ប្រើកម្មវិធី Photoshop ដើម្បីឱ្យមានរាងស្អាតនោះទេ ព្រមជាមួយនឹងការបញ្ចេញកាយវិការគួរឱ្យស្រឡាញ់ ធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំសរសើរនាងមិនបាន៕