ផ្ទុះប្រតិកម្មផាំងៗ ពេល Felix សមាជិក Stray Kids បង្ហាញកាយវិការដូចអ្នកជក់បារីនៅលើឆាក
កាលពីថ្ងៃទី ១៧ និង ១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមចម្រៀង Stray Kids បានធ្វើការប្រគំតន្រ្តីនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយបានជួបជាមួយក្រុមអ្នកគាំទ្រនៅក្រៅប្រទេសជាច្រើនរបស់ពួកគេ។
យ៉ាងណាមិញ នៅក្នុងការប្រគំតន្រ្តីរបស់ក្រុម Stray Kids ក៏មានភាពចម្រូងចម្រាសផងដែរ ទៅលើតារាប្រុស Felix អំឡុងពេលឡើងសម្ដែងនៅលើឆាកតន្រ្តី ជាមួយនឹងកាយវិការមិនសមភ្នែករបស់លោក។
នេះបើតាមគណនីរបស់អ្នកគាំទ្រដែលបានទៅទស្សនាការប្រគំតន្រ្តីរបស់ Stray Kids បានបង្ហោះសកម្មភាពរបស់ Felix បានរាំធ្វើកាយវិការស្រដៀងនឹងជក់បារី បន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណេតបានឃើញឃ្លីប និង រូបថតរបស់តារាប្រុសវ័យ ២២ឆ្នាំរូបនេះហើយ ក៏បានផ្ទុះប្រតិកម្មខ្លាំង ដោយបញ្ចេញមតិថា៖ «ហេតុអ្វីបានជា Idol ម្នាក់នោះលេងសើចនៅលើឆាកបែបនេះ» និង ផ្សេងទៀតបាននិយាយថា៖ «ហេតុអីបានជាគាត់ធ្វើកាយវិការទាំងនេះនៅលើឆាក ធ្វើវាដើម្បីអ្វី» និងមានមតិបញ្ចេញឡើងស្រដៀងៗគ្នាជាច្រើនទៀត៕