ជាមនុស្សស្រីទើបយល់! ស្រីស្អាត Yoo Hye Joo រៀបរាប់បទពិសោធសម្រាលកូនដំបូងម្នាក់ឯង គ្មានស្វាមីនៅក្បែរ
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ស្រីស្អាតមួយរូបក្នុងប្រទេសកូរ៉េ គឺនាង Yoo Hye-joo បានបង្ហោះរូបភាពកូនប្រុសដែលទើបនឹងកើតរបស់នាងចូលទៅក្នុងបណ្ដាញសង្គម Instagram ដោយភ្ជាប់ជាមួយនឹង Caption ថា ៖ «ខ្ញុំបានសម្រាលកូនដោយសុវត្ថិភាពហើយនៅថ្ងៃនេះ។ ពេលនេះរបួសខ្ញុំបានជាសះស្បើយ ហើយបន្ទាប់ពីបានគេងលក់យ៉ាងស្រួល»។
នាងបានរៀបរាប់បែបលេងសើចបន្ថែម ដោយដើរតួជាកូនប្រុសរបស់នាងថា ៖ «ប៉ាៗរបស់ខ្ញុំមិនអាចរង់ចាំឱ្យខ្ញុំកើតសិនទេ! គ្រាន់តែខ្ញុំចេញពីពោះម៉ាក់មកមុនតែពីរសប្តាហ៍ មុនថ្ងៃកំណត់សោះ ហើយប៉ាចេញទៅក្រៅប្រទេសបាត់»។
អ្វីដែលកាន់តែក្ដុកក្ដួល និង ពោរពេញដោយក្ដីរំភើបទៅទៀតនោះ គឺនាងបានបន្ថែមទៀតក្នុងនាមជាម្ដាយមួយរូបថា ៖ «ពេលឡើងគ្រែដើម្បីសម្រាលដំបូង គឺខ្ញុំឈឺពោះខ្លាំងណាស់ ប៉ុន្តែគ្រាន់តែកូនប្រុសរបស់ខ្ញុំចេញពីពោះ ហើយឮសំឡេងស្រែកយំរបស់គេហើយ ការឈឺចាប់ទាំងប៉ុន្មានក៏រសាត់បាត់អស់»។
ដោយឡែក នៅថ្ងៃទី ២១ ខែកុម្ភៈ ថ្មីៗនេះ Hye-joo ក៏បានបង្ហោះរូបភាពស្វាមីរបស់នាង លើកពរកូនប្រុសដំបូងរបស់ខ្លួនពោរពេញដោយក្ដីស្រឡាញ់ ដែលនេះសបញ្ជាក់ថា លោកបានប្រញាប់រូតរះ មកពីក្រៅប្រទេស ពោលគឺទីក្រុង Washinton សហរដ្ឋអាមេរិក មកបំពេញកាតព្វកិច្ចថែទាំ ភរិយា និង កូនយ៉ាងកក់ក្ដៅជាទីបំផុត៕