ល្អអីល្អយ៉ាងហ្នឹង? ទំនេរពីថត Lee Minho ដើរផ្សារយ៉ាងសាមញ្ញ ទិញអីវ៉ាន់ដាក់ផ្ទះនៅកាណាដា
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែង Lee Minho ត្រូវបានអ្នកគាំទ្រប្រទះឃើញនៅឯអាកាសយានដ្ឋានអន្តរជាតិ Incheon ប្រទេសកូរ៉េ ធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីធ្វើកិច្ចការងារផ្សេងៗជាច្រើនរបស់លោកនៅទីនោះ។
ដោយឡែក បន្ទាប់ពីមួយថ្ងៃនៃការទៅដល់ប្រទេសកាណាដា ពោលគឺកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ដែលជាថ្ងៃលោកទំនេរ Lee Minho បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីជីវិតយ៉ាងសាមញ្ញ ដើរទិញទំនិញក្នុងផ្សារមួយកន្លែងក្នុងប្រទេសកាណាដា ព្រមទាំងថតរូបក្នុងផ្ទះយ៉ាងប្រណីត ជាមួយទំនិញដែលលោកបានទិញដាក់ផ្ទះយ៉ាងច្រើនសន្ធឹក ចូលទៅក្នុងគណនីបណ្ដាញសង្គម IG របស់លោក។
មិនតែប៉ុណ្ណោះ លោកក៏បានភ្ជាប់ជាមួយនឹង Caption ជាភាសាអង់គ្លេសថា ៖ «Surviving in Canada» មានន័យថា តែប៉ុណ្ណោះរស់ហើយ នៅកាណាដា។ ដោយឡែកគ្រាន់តែលោកបង្ហោះបែបនេះហើយ ក៏មានមិត្តភក្តិក្នុងសិល្បៈគឺតួប្រុសក្នុងរឿង «The Moon Embracing Sun» លោក Jung Il Woo បានចូលបញ្ចេញមតិបែបលេងសើចក្នុងផុសមួយនោះថា ៖ «តើឯងធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដាមែនហ្នឹង?»៕