បាត់មុខយូរ! Weraparp ត្រឡប់មកទាំងក្តីរំភើប ពេលទទួលបានសមាជិកដំបូងម្នាក់ចូលគ្រួសារ
ថ្វីដ្បិតតែបាត់មុខពីសិល្បៈការសម្តែងអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ តែសម្រាប់តារាប្រុស Weraparp នៅតែទទួលបានការនឹករឭកពីមហាជនអ្នកគាំទ្រជានិច្ច ពិសេសបើទោះបីជាពេលនេះលោកដូរអាជីពពីអ្នកសម្តែងក្លាយជាអ្នកដឹកនាំរឿងក្តី តែអ្នកគាំទ្រនៅតែសង្ឃឹមថា លោកអាចនឹងលេចវត្តមានក្នុងរឿងណាមួយសាជាថ្មីម្តងទៀត។
ដោយឡែក បើងាកមកមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ ទោះបាត់មុខយូរឆ្នាំក្តី តែសាមីខ្លួនហាក់មិនដែលទម្លាយរឿងរ៉ាវបេះដូងទាល់តែសោះ ពោលគឺអាយុ ៤២ ឆ្នាំហើយ នៅឡើយមិនទាន់គិតគូមានគ្រួសារមានកូនទៀត។
ទោះជាយ៉ាង បើទោះបីជាខ្លួនមិនទាន់រៀបការមានប្រពន្ធកូនក៏ដោយ តែថ្មីៗនេះតារាប្រុសរូបនេះបានបង្ហាញមុខក្មួយប្រុសដំបូងដែលទើបតែកើតទាំងក្តីរំភើប ធ្វើឱ្យអ្នកគាំទ្រចូលរួមអបអរព្រោងព្រាត ពិសេសថែមទាំងដេញឱ្យតារាប្រុសរូបនេះឆាប់រៀបការមានកូន តាមឱ្យទាន់ប្អូនប្រុសថែមទៀតផង៕