អភិជនណាស់! តារាស្រី មាន សូនីតា និង អ្នកម៉ាក់កូនមួយ ភិន សុដាលីស នាំគ្នាទៅចាយជីវិតហាយសូរនៅអាមេរិក
កន្លងមក មហាជននិយមតាមដានជីវិតឯកជនរបស់តារាស្រី មាន សូនីតា និង ភិន សុដាលីស ច្បាស់ជាបានឃើញជាញឹកដងមកហើយ ពីជីវិតឯកជនរបស់អ្នកទាំង ២ ដែលនិយមដើរលេងក្រៅប្រទេសជារឿយៗ។
ក្នុងនោះ តារាស្រីទាំង ២ ខាងលើ ហាក់មិនសូវនៅក្នុងស្រុកជាប់លាប់នោះឡើយ ដោយកញ្ញា មាន សូនីតា និង អ្នកនាង ភិន សុដាលីស រមែងចាយជីវិតយ៉ាងអភិជនលើទឹកដីអឺរ៉ុប ជាដើម។
ជាក់ស្តែង ក្រោយពីវិលត្រលប់មកពីក្រៅប្រទេសមិនបានប៉ុន្មាន ថ្មីៗនេះ កញ្ញា មាន សូនីតា និង អ្នកនាង ភិន សុដាលីស បានដឹកដៃគ្នាទៅសហរដ្ឋអាមេរិកដើរកម្សាន្តយ៉ាងរីករាយជាក្រុមជាមួយនឹងមិត្តភក្តិទៀត។
ក្រោយពីឃើញការដើរកម្សាន្តជារឿយៗរបស់តារាស្រីទាំង ២ បានធ្វើឱ្យមហាជនជាច្រើនហាក់លួចច្រណែននឹងជីវិតឯកជនរបស់កញ្ញា មាន សូនីតា និង អ្នកនាង ភិន សុដាលីស ដែលវ័យល្បាក់ត្រឹម ៣០ ឆ្នាំប៉ុណ្ណោះ តែម្នាក់ៗមានលុយចាយជីវិតដើរកម្សាន្តជាច្រើនប្រទេសទៅហើយ៕