ចូលរួមរំលែកទុក្ខ! អ្នកគ្រូ ដួង ម៉ារ៉ី វីរសិល្បការិនីចម្រៀងមហោរី បានលាចាកលោកក្នុងជន្មាយុ ៧៦ ឆ្នាំ
ជាដំណឹងដ៏គួរឱ្យរន្ធត់បំផុត វីរសិល្បៈការិនីចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី បានលាសិស្សគុណបងប្អូន និងប្រជាជាតិកម្ពុជាទាំងមូលគ្មានពេលត្រឡប់ឡើយ ដោយអ្នកគ្រូបានលាចាកលោកនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ក្នុងជន្មាយុ ៧៦ ឆ្នាំ ដោយរោគាពាធ។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តាមរយៈផេក វប្បធម៌ខ្មែរ បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពសុខភាពអ្នកគ្រូកាន់តែ ទ្រុតទ្រោមទៅបាត់ហើយ។
យ៉ាងណាមិញ ចំពោះការចាកចេញគ្មានថ្ងៃត្រឡប់នេះ មហាជនខ្មែរ បាននាំគ្នាចូលរួមរំលែកទុក្ខ និងសម្ដែងនូវការសោកស្ដាយជាអនេក ក្នុងការបាត់បង់ធនធានដ៏មានតម្លៃមួយរូបនៅកម្ពុជា និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព ៖ វប្បធម៌ខ្មែរ Khmer culture