កប់សារី! ល្បីលើសិល្បៈមួយប្រាវ មាស នីតា បង្ហាញផ្ទះវីឡា ឡានទំនើបយ៉ាងរំភើយ
ចាប់តាំងពីបង្ហាញវត្តមានចូលរួមប្រឡងក្នុងកម្មវិធីកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ មក មាស នីតា ហាក់កាន់តែឡើងកូដមានឈ្មោះបោះសំឡេង និង ទទួលបានទីផ្សារការងារដ៏មមាញឹកនៅក្នុងវិស័យសិល្បៈចម្រៀងមួយនេះ។
គិតមកដល់ពេលនេះ មានរយៈពេលទើបតែកន្លះឆ្នាំប៉ុណ្ណោះដែល មាស នីតា បានប្រឡូកក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹងបន្ទាប់ពីចប់ការប្រឡងកម្មវិធី Cambodian Idol រដូវកាលទី ៤ ដោយនាងហាក់ឡើងកូដខ្លាំងក្ដោបបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលពីមហាជន ចំណែកឯជីវភាពក៏រស់នៅក្នុងជីវិតហាយសូរមិនធម្មតាដែរ។
ជាក់ស្ដែងថ្មីៗនេះ មាស នីតា បានធ្វើឱ្យមហាជនបើកភ្នែកធំៗ ក្រោយស្រីស្រស់រូបនេះ បង្ហាញផ្ទះវីឡាធំស្កឹមស្កៃ ព្រមទាំងឡានទំនើបចតនៅមុខផ្ទះ ស្ដែងពីការខិតខំប្រឹងប្រែងរបស់នាងរហូតអាចទទួលបានជោគជ័យមានផ្ទះ មានលុយ មានឡានដោយខ្លួនឯង៕