ក្ដៅៗ! មុននេះ វណ្ណដា ចេញមករៀបរាប់ពីបទពិសោធន៍ស្នេហា និងការងារ ត្រឹមតែ ១០ នាទីសោះ មានអ្នកគាំទ្រគំនិតជាង ២ ម៉ឺននាក់
អ្នកគាំទ្រកំពូលតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានទទួលស្គាល់មកហើយនូវស្នាដៃនិពន្ធ និង ការច្រៀងរបស់លោក រហូតត្រូវបានមហាជនចាត់ទុកថា តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ ជាសិល្បករវ័យក្មេងមួយរូប ដែលបានធ្វើឱ្យក្រៅប្រទេសបានស្គាល់ពីឧស្សាហកម្មតន្ត្រីនៅកម្ពុជាក្នុងយុគសម័យកាលថ្មី។
ជាការពិត មានទាំងសមត្ថភាព ទេពកោសល្យ ជាបុរសសង្ហាដែលគោរពស្រឡាញ់ក្រុមគ្រួសារ មិត្តភក្តិ តារាចម្រៀងរ៉េប វណ្ណដា ក៏ត្រូវបាននារីៗជាច្រើន ប្រាថ្នាលោកក្លាយជាគូថែមទៀតផង ដោយជារឿយៗមានអ្នកគាំទ្រនារីមិនតិចនោះទេ បានបញ្ចេញមតិពេញចិត្តស្រឡាញ់រូបលោកថែមទៀតផង។
យ៉ាងណា ក្រោយពីធ្លាប់ជួបស្នេហ៍បរាជ័យ មកដល់ដើមឆ្នាំ ២០២៣ នេះ លោក វណ្ណដា ក៏មិនទាន់មានអ្នកស្អំបេះដូងនៅឡើយនោះទេ តែស្រាប់តែនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមី រូបនេះ បានបង្ហោះសាររៀបរាប់ពីបទពិសោធន៍ស្នេហា និង ការងារ យ៉ាងគួរឱ្យចាប់អារម្មណ៍ ព្រមទាំងមានអ្នកពេញចិត្តជាច្រើន ដោយត្រឹមតែ ១០ នាទីដំបូង មានអ្នកចូលចិត្តរហូតដល់ទៅជាង ២ ម៉ឺននាក់ឯណោះ។ លោកបានរៀបរាប់ថា៖ «ស្នេហានិងការងារ មានតួនាទីធំក្នុង Daily routine (ទម្លាប់ប្រចាំថ្ងៃ) ពីមុនមកខ្ញុំធ្លាប់មាននារីខ្លាំងម្នាក់នៅក្បែរ ដោះស្រាយរួមគ្នាទាំង ការងារ/បញ្ហា លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងសុភមង្គលអោយគ្នា មានពេលវេលាសម្រាប់គ្នា រកចំណូលផ្សេងគ្នា ចំណាយផ្សេងគ្នា ហើយខ្ញុំអាចធ្វើការងារទាំងនោះបានដោយស្នាមញញឹម ទឹកមុខស្រស់បស់ មានគំនិតច្នៃប្រឌិត មានអារម្មណ៍រំភើបនិងកំលាំងចិត្តដែលដៃគូររបស់យើងផ្តល់អោយ បើទោះបីជាយើងមិនបានបង្ហាញrelationship និងរួមដំណើរជាមួយគ្នារហូតមែន តែពួកយើងបានបញ្ចប់វាដោយរកឃើញការកំណត់គោលដៅនិងពាក់កណ្តាលនៃភាពជោគជ័យរៀងខ្លួនបួករួមនឹងស្នាមញញឹមដូចគ្នា។ ផ្អែកលើបទពិសោធន៍នេះច្បាស់ណាស់ថា ការរើសដៃគូរត្រូវ និងយល់ពីការងាររៀងខ្លួន ពិតជាមានសារៈសំខាន់ក្នុង (daily routine) ទោះក្នុងកាលៈទេសៈណាមួយវាជាបទពិសោធន៍មួយដ៏ល្អ មេរៀនថ្មី និងបំភ្លឺផ្លូវសម្រាប់ថ្ងៃមុខ។ បើសិនជារើសដៃគូរខុសនិងមិនយល់ពីស្ថានភាពរបស់អ្នកបច្ចុប្បន្ន ជីវិតអ្នកនឹងពោរពេញទៅដោយភាពស្មុកស្មាញ បញ្ហាការងារ បញ្ហាស្នេហា នឹងធ្វើអោយអ្នកងងឹតរកផ្លូវចេញលែងឃើញ ហើយអ្នកអាចធ្លាក់ចូលក្នុងស្ថានភាពដើមណាមួយដែលអ្នកមិនដែលប្រាថ្នាចង់អោយមានជាលើកទី២។ សូមពិនិត្យសុខភាពបេះដូងខ្លួនឯងអោយច្បាស់ មុនសម្រេចចិត្តលើស្នេហាបន្ទាប់។ (គិតពី to-do lists តែកុំភ្លេចគិតពី to-be lists )»៕