ទីបំផុត! Songkarn ចេញមុខលូកមាត់រឿងគេនិយាយថា Matt ជាជនទី ៣ បំបែកស្នេហា Aum និង Pok ហើយ
មកទល់ពេលនេះហើយ រឿងរ៉ាវជនទី ៣ ដែលមានគេគិតថា Matt ជាអ្នកបំបែកស្នេហារវាង Aum Patcharapa និង Pok ហាក់នៅរងំក្នុងចិត្តនៅឡើយ ពោលគឺម្នាក់ៗបានតាមចាប់រូបភាពរបស់តារាស្រី Matt និង Pok នៅថ្ងៃពិធីជប់លៀងដើម្បីបង្ហាញឱ្យមហាជនឃើញទៀតផង។
អ្វីដែលនឹកស្មានមិនដល់នោះ ក្រោយមហាជននៅតែសង្កត់ធ្ងន់ទៅលើតារាស្រី Matt ថាជាជនទី ៣ ក្រោយលេចរូបភាពកាន់ដៃជាមួយនឹង Pok មក មិនត្រឹមតែសាមីខ្លួននោះទេដែលបានចេញមុខបកស្រាយ តែបើងាកទៅមើល Songkarn ដែលជាគូស្នេហ៍ Matt វិញក៏មិនបាននៅស្ងៀមដែរ ដោយលោកបានចេញមុខបកស្រាយបន្ថែមទៀតដែរ។
ក្នុងនោះ Songkarn បានបង្ហោះសារនៅក្នុងគណនី IG ផ្លូវការរបស់លោកថា ៖ «ទៅកាន់តែជ្រៅហើយ តាមពិតទៅគ្មានអ្វីខ្លាំងខ្លានោះទេ ព្រោះគូស្នេហ៍របស់លោក និង Pok ជាមិត្តស្គាល់គ្នាមកយូរមកហើយ»៕