Alek ធ្លាប់និយាយច្បាស់ៗថា ចង់រៀបការជាមួយ Bow ណាស់ តែពេលនេះមិនអាចទេត្រូវរង់ចាំរឿងម្យ៉ាងនេះសិន
ចាប់តាំងទាក់ទងគ្នាជាផ្លូវការមក គូស្នេហ៍អ្នកកំលោះភ្នែកតឹង Alek និង តារាស្រីរូបស្រស់ Bow Maylada កាន់តែធ្វើឱ្យមហាជនជាច្រើនតាមដានសកម្មភាពស្នេហ៍របស់អ្នកទាំងពីរស្ទើរតែមិនរំលងមួយថ្ងៃណាឡើយ។
កន្លងមកគូស្នេហ៍មួយគូនេះរឹតកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកមើលលើសដើម ខណៈគ្រប់គ្នាបានឃើញតារាស្រី Bow Maylada បង្ហោះរូបភាពរបស់ខ្លួននៅក្នុងហាងលឈុតកូនក្រមុំ ធ្វើឱ្យមហាជនសង្ស័យថា នាងអាចនឹងមានដំណឹងល្អឆាប់ៗ?
យ៉ាងណមិញ ជុំវិញរូបភាពដ៏គួរឱ្យសង្ស័យនោះដែរ ទីបំផុត Alek ចេញមុខបកស្រាយហើយថាជាការលឈុតរៀបការក្នុង MV តែប៉ុណ្ណោះ តែសម្រាប់រឿងរៀបការពិតនោះ ពេលនេះលោកក៏ចង់ហើយដែរ ដោយសារតែអាយុក៏កាន់តែច្រើន តែយ៉ាងណាត្រូវរង់ចាំ Bow Maylada សិន ដោយសារតែនាងនៅក្មេង និង នាងចង់បំពេញបំណងការងាររបស់នាងសិន៕