កូនកតញ្ញូ! Yaya ទិញផ្ទះដ៏ធំមួយជាប់មាត់សមុទ្រ ជូនឪពុកសម្រាប់សម្រាកលម្ហែកាយ
បើនិយាយពីកំពូលតារាសម្ដែងជួរមុខនៅក្នុងប្រទេសថៃ Yaya Urassaya ត្រូវបានមហាជនចាត់ទុកជាកំពូលតារាម្នាក់ដែលរកចំណូលបានច្រើនក្នុងមួយៗឆ្នាំ។ ក្នុងនោះ សម្រាប់តម្លៃខ្លួនវិញក៏ទទួលបានថ្លៃលើសលប់ផងដែរ។ ក្រៅពីរកចំណូលបានតាមរយៈការសម្ដែង តារាស្រី Yaya ក៏អ្នកតំណាងផលិតផលប៊្រេនល្បីៗច្រើនប្រភេទដូចគ្នា ដែលនេះក៏ជាប្រភពចំណូលធំរបស់នាងដែរ។
ទន្ទឹមនឹង រកលុយបានរាប់ក្នុងមួយៗឆ្នាំនេះ គេឃើញថាជីវិតគ្រួសាររបស់តារាសម្ដែងស្រី Yaya រស់នៅយ៉ាងសុខសុភមង្គល។ មិនត្រឹមជាតារាល្បី មានចំណូលច្រើន តារាស្រី Yaya ក៏ជាកូនស្រីកតញ្ញូតែងតែគោរពប្រតិបត្តិឪពុកម្តាយបានយ៉ាងល្អដែរ។
តួយ៉ាងថ្មីៗនេះ អ្នកម្តាយរបស់តារាស្រី Yaya បានចេញមកបង្ហោះរូបភាព តារាស្រី Yaya អង្គុយជាមួយនឹងលោកឪពុកនៅក្នុងផ្ទះលម្ហែកាយមួយកន្លែងនៅ Pattaya ដែលទីតាំងក្បែរនឹងមាត់សមុទ្ររួមនឹងទេសភាពយ៉ាងស្រស់ស្អាត។ ក្នុងនោះម្តាយរបស់តារាស្រី Yaya ក៏បានភ្ជាប់ជាមួយនឹង Caption ថា ៖ «កាដូពីកូន Yaya ដែលជូនចំពោះលោកប៉ា»។ ជាមួយនឹងនោះ គេឃើញថាមហាជនបានចូលទៅបញ្ចេញមតិសរសើរចំពោះភាពកតញ្ញូរបស់តារាស្រី Yaya ព្រោងពា្រត ស្អាត ឆ្លាត ពូកែ ៕