ដើមឆ្នាំ ២០២៣ សុភ័ក្ត្រ កុសុម៉ា កើនអាយុ ១ ឆ្នាំទៀតមែន តែសម្រស់អ៊េមជាងឆ្នាំចាស់
នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្រតារាស្រី សុភ័ក្ត្រ កុសុម៉ា ច្បាស់ជាបានជ្រាបហើយថា ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់នាង។ ក្នុងថ្ងៃកំណើតរបស់តារាស្រីរូបនេះ ក៏មានមហាជនអ្នកគាំទ្រ និង មិត្តក្រៅ ក្នុងសិល្បៈជាច្រើន ក៏បានបានចូលរួមជូនពរ និង អបអរសាទរថ្ងៃខួបកំណើតរបស់នាងជាច្រើនផងដែរ។
បើគិតមកដល់ឆ្នាំ ២០២៣ នេះ កញ្ញា សុភ័ក្ត្រ កុសុម៉ា ក៏បានអាយុជិតខ្ទង់ ៣០ ឆ្នាំទៅហើយ តែតារាស្រីរូបនេះនៅតែអាចថែរក្សាសម្រស់ស្រស់ស្អាតលើសដើម រហូតទទួលបានការលើកសរសើរថែមទៀតផង។
ជាងនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីមានវោហារស័ព្ទចាក់ទឹកមិនលិច សុភ័ក្ត្រ កុសុម៉ា កាន់តែទទួលបានប្រជាប្រិយ កេរ្តិ៍ឈ្មោះខ្លាំងឡើងលើសមត្ថភាព និង ទេពកោសល្យសិល្បៈរបស់នាងផងដែរ៕