ហាយសូរមែន! ចំរើន សុភ័ក្ត្រ ដឹកដៃគូដណ្តឹង និង បងប្អូនប្រុសស្រី ទៅលេងអាមេរិកដល់ទៅ ២ ខែ
ជាការពិតណាស់ នៅចុងឆ្នាំ ២០២២ និង ដើមឆ្នាំ ២០២៣ នេះ អ្នកគាំទ្រសង្កេតឃើញមានតារាប្រុសស្រីជាច្រើន បានចាយពេលវេលាដើរកម្សាន្តជាលក្ខណៈគ្រួសារ និង ដៃគូ ទាំងក្នុង និង ក្រៅប្រទេសយ៉ាងរីករាយ។
ជាក់ស្តែង បើក្រឡេកទៅមើលបងប្អូនទាំង ៣ នៃត្រកូល «ចំរើន» រួមមានកញ្ញា ចំរើន សុភ័ក្ត្រ កញ្ញា ចំរើន សុភា និង លោក ចំរើន ដារ៉ា ក៏បានជុំគ្នាហោះហើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីលម្ហែកាយដូចគ្នាដែរ។
មកដល់ពេលនេះរយៈពេលប្រមាណជាជិត ១ ខែហើយ បើគិតតាំងពីថ្ងៃចាកចេញកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ របស់បងប្អូនអ្នកសិល្បៈទាំង ៣ រូប ទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះ បើតាមការឱ្យបង្ហោះឱ្យដឹងនៅលើគណនីហ្វេសប៊ុករបស់ កញ្ញា ចំរើន សុភ័ក្ត្រ បានឱ្យដឹងថា នាង និង បងប្អូន ព្រមទាំងគូដណ្តឹង និង នៅសហរដ្ឋអាមេរិករយៈពេល ២ ខែ។
ក្នុងដំណើរកម្សាន្តលើទឹកដីអាមេរិក កញ្ញា ចំរើន សុភ័ក្រ កញ្ញា ចំរើន សុភា និង លោក ចំរើន ដារ៉ា ក៏បានជួបជុំបងប្អូនមិត្តភក្តិយ៉ាងមានសុភមង្គលនៅទីនោះ ព្រមទាំងបានដើរកម្សាន្តយ៉ាងរីករាយជាច្រើនកន្លែង និង ច្រើនរដ្ឋផងដែរ៕