Sam រំភើបចិត្តខ្លាំង ក្រោយទទួលពាក្យជូនពរថ្ងៃខួបអាយុ ៦០ ឆ្នាំពី Jackson Wang
កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាប្រុសជើងចាស់ដែលឈរជើងលើវិថីសិល្បៈថៃមកជាង ៤០ ឆ្នាំ Sam Yuranunt បានគម្រប់ខួបចូលវ័យ ៦០ ឆ្នាំរបស់ខ្លួន ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ព្រោះតែរូបសម្រស់របស់លោកហាក់មិនសមនឹងវ័យ គឺនៅតែក្មេងមិនចេះចាស់សោះឡើយ។
បន្ថែមពីនេះថ្ងៃខួបកំណើតឆ្នាំនេះ ហាក់ពិសេសជាងរាល់ឆ្នាំសម្រាប់តារាជើងចាស់ Sam ក្រោយបានជួបញ៉ាំអាហារជាមួយតារាប្រុស Jackson Wang ថែមទាំងបានទទួលពាក្យជូនពរយ៉ាងមានន័យពី Jackson ថា ៖ «Happy Birthday Uncle, Sweet 60 but his heart is funny»។
ក្រោយទទួលបានពាក្យជូនពរផ្ទាល់មាត់ពី Jackson អ្នកទាំងពីរក៏បានថតរូបជាមួយគ្នា ហើយ Sam បានបង្ហោះសារនៅក្នុងគណនី IG ថា ៖ «យូរៗក៏មានអ្នកមកហៅខ្ញុំថាពូម្ដង ស្ដាប់ទៅក៏គួរឱ្យស្រឡាញ់ដែរតើ ហើយម្នាក់នោះជា Jackson Wang ថែមទៀត។ មិនត្រឹមតែប៉ុណ្ណឹងនៅឆ្លៀតសរសើរថា ខ្ញុំមានស្បែកស្អាតជាងគាត់ទៀត អូ! ទេ! វាអាចទៅរួចបានយ៉ាងម៉េចខ្ញុំចាស់ហើយ! តែក៏អរគុណខ្លាំងណាស់សម្រាប់ពាក្យជូនពរ និង ភាពគួរឱ្យស្រឡាញ់របស់ Jackson ស្រឡាញ់អ្នក»៕