ក្រោយជួបព្យុះធំ មាស នីតា រឹងមាំឡើងវិញ ពេលនេះបានផ្កាមួយបាច់ធំញញឹមយ៉ាងស្រស់ រួចបង្ហើបពីម្ចាស់កាដូយ៉ាងផ្អែមល្ហែម
បេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ៤ មាស នីតា បង្ហាញពីអារម្មណ៍រំភើបចិត្តខ្លាំង ក្រោយទទួលបានបាច់ផ្កាពណ៌ក្រហមឆ្អិនឆ្អៅមួយបាច់ធំពីមនុស្សអាថ៌កំបាំងនៅក្នុងឱកាសខួបកំណើតឆ្នាំនេះ។
ស្រីស្អាតសំឡេងផ្អែម មាស នីតា បានបង្ហាញរូបថតកាន់បាច់ផ្កាយ៉ាងស្រស់ស្អាត ជាមួយនឹងទឹកមុខញញឹមពេញចិត្តជាខ្លាំងបង្ហោះនៅលើគណនីហ្វេសប៊ុក ព្រមទាំងរៀបរាប់ពីម្ចាស់បាច់ផ្កាយ៉ាងផ្អែមល្ហែមថា ៖ «សំខាន់ហាត់ប្រាណបានកាដូ ហួសខួបមួយថ្ងៃក៏បងឆ្លៀតឱ្យដែរ ចង់ប្រាប់ថាស្រឡាញ់ណាស់»។
មាស នីតា មិនបានបង្ហាញមុខមាត់ម្ចាស់កាដូឡើយ តែបើតាមទឹកមុខ និង ការរៀបរាប់របស់តារាចម្រៀងស្រីរូបនេះហាក់បង្ហាញយ៉ាងច្បាស់ធ្វើឱ្យមហាជនអ្នកគាំទ្រទាយថា ម្ចាស់បាច់ផ្កានោះគឺជាមនុស្សសំខាន់មិនខានឡើយ៕