ស្រណោះណាស់! យុគ ចិន្ដា ថា ២ ឆ្នាំសប្បាយឃើញស្នាមញញឹមអ្នកម្ដាយ តែពេលនេះបានឃើញត្រឹមតែរូបថត
អស់រយៈពេលជាង ១ ឆ្នាំហើយ ដែលអ្នកមានគុណជាទីស្រឡាញ់របស់ពិធីការិនីដ៏ឆ្នើម អ្នកនាង យុគ ចិន្ដា បានទទួលមរណភាព ដោយបន្សល់នូវក្ដីស្រឡោះអាល័យជាពន់ពេកដល់កូនចៅ សាច់ញាតិបងប្អូន បង្កើតជាក្ដីនឹករឭក ព្រោះកាលលោកនៅរស់ធ្លាប់មានវត្តមានធ្វើជាម្លប់ដល់កូនចៅ។
នៅឱកាសពិធីបុណ្យណូអែលឆ្នាំនេះឃើញគ្រួសារគេជួបជុំគ្នា ស្រាប់តែ យុគ ចិន្ដា បានបង្ហាញអារម្មណ៍នឹករឭកដល់អ្នកម្ដាយជាទីស្រឡាញ់បង្ហោះលើបណ្ដាញសង្គមជាថ្មី ដោយក្នុងនោះ ពិធីការិនីរៀមច្បងខាងលើបានរៀបរាប់នូវពាក្យសម្ដីស្រណោះស្រណោកថាពេលនេះបានឃើញស្នាមញញឹមម្ដាយតែនៅក្នុងរូបថតប៉ុណ្ណោះ។
សារដ៏រំជួលចិត្តដែលអ្នកនាង យុគ ចិន្ដា បង្ហោះលើហ្វេសប៊ុកនោះមានអត្ថន័យថា ៖ «ថ្ងៃ 25 ខែ12 ឆ្នាំ2020 កន្លងផុតទៅ 2 ឆ្នាំហើយ ថ្ងៃនេះ 25 ខែ12 ឆ្នាំ 2022 មិនមានអ្នកម្ដាយថតរូបជាមូយទេសម្រាប់ថ្ងៃបុណ្យណូអែល – Christmas អារម្មណ៍ 2 ឆ្នាំមុនសប្បាយឃើញស្នាមញញឹមអ្នកម្ដាយ តែពេលនេះបានឃើញស្នាមញញឹមអ្នកម្ដាយត្រឹមតែរូបថត (ដោយក្ដីនឹករឭក និង ចងចាំ គុណម្ដាយ)»។
គួររំឭកផងដែរថា ម្ដាយពិធីការិនី យុគ ចិន្ដា បានទទួលមរណភាពកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ក្នុងអាយុ ៦៩ ឆ្នាំ ដោយសារជំងឺលើសឈាម ដែលការបាត់បង់អ្នកមានគុណដ៏ធំធេងលើកនេះ យុគ ចិន្ដា សោកសៅក្រៀមក្រំជាពន់ពេក៕