(វីដេអូ) តារាថៃជួរមុខល្បីៗ មកជួបជុំគ្នាជប់លៀងឆ្លងយ៉ាងរីករាយ មុនដាច់ឆ្នាំ២០២២
នាឱកាសថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំសកលនេះ គេសង្កេតឃើញថាក្នុងសង្គមសិល្បៈថៃ ហាក់មានភាពរីករាយជាខ្លាំង ដោយមានតារាប្រុសស្រីជាច្រើនបានរៀបចំជប់លៀងឆ្លងជួបជុំមិត្តភក្ដិ ខ្លះទៀតធ្វើដំណើរកម្សាន្ដចេញទៅក្រៅប្រទេសតាមទីកម្សាន្ដផ្សេងៗ។
យ៉ាងណាមិញនៅរាត្រីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ គេសង្កេតឃើញមានតារាលំដាប់ជួរមុខជាច្រើនដួងមកប្រមូលផ្ដុំគ្នាជប់លៀងនៅផ្ទះតារាជើងចាស់ Pang Lam Sam ដោយមានការញ៉ាំអាហារ ច្រៀងកម្សាន្ដ និងថតរូបជុំគ្នាជាដើម។
តារាលំដាប់ជួរមុខទាំងនោះមានដូចជា Anne Thongprason, Aff Taksaorn, Aum Patcharapa, Sririta Jensen, Nune Woranuch, Cherry Khemupsorn, Nat Myria, និងតារាប្រុស Tor Thanapob ជាដើម ដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងដែលបានឃើញតារាក្នុងដួងចិត្តជាច្រើនដួងមកជួបជុំគ្នាបែបនេះ៕