Chompoo និង ប្តី ដឹកដៃកូនៗទៅការប្អូនប្រុស និង Patricia មើលទៅមានទាំងភាពកក់ក្តៅ និង ក្តីសុខ
កាលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ គឺជាថ្ងៃបញ្ចប់កម្មវិធីមង្គលការរបស់តារាស្រី Patricia និង ហាយសូរលុយវាល់លានលោក Note Vises ទន្ទឹមនឹងនោះ គេឃើញថាកម្មវិធីនេះបានរៀបចំឡើងយ៉ាងស្រស់ស្អាតដោយធ្វើឡើងក្នុងសណ្ឋាគារល្បីឈ្មោះមួយកន្លែងគឺ «The Ballroom Capella Hotel Bangkok »។
ក្នុងកម្មវិធីមង្គលដ៏អធិកអធមនៃគ្រួសារអភិជនរបស់ហាយសូរ Note Vises និង តារាស្រីល្បីថៃ Patricia គេឃើញមានការចូលរួមច្រើនពីសំណាក់តារាអ្នកសិល្បៈថៃល្បីៗ និង អ្នកជំនួញធំៗក្នុង និង ក្រៅប្រទេសដើម្បីសម្ដែងនូវការអបអរសារទរដល់គូស្វាមីភរិយាមួយគូនេះ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺវត្តមានកំពូលតារាស្រីថៃជួរមុខនាង Chompoo Araya និង ក្រុមគ្រួសារ ដែលត្រូវជាបងថ្លៃរបស់ហាយសូរ Note Vises បាននាំគ្រួសារទាំងមូលចូលរួមដោយបានបង្ហាញពីក្តីសុខយ៉ាងពេញលេចក្នុងជីវិតគ្រួសាររបស់នាង ប្រកបដោយទឹកមុខញញឹមរីករាយ ជាពិសេសអ្នកគាំទ្រក្រឺតក្នាញ់នឹងកូនៗរបស់តារាស្រី Chompoo ដោយម្នាក់ៗសុទ្ធតែគួរឱ្យស្រឡាញ់ ហើយទន្ទឹមតុបតែងខ្លួនស្លៀកពាក់សង្ហាៗ ឃ្យូដៗទៀតរឹតធ្វើឱ្យមហាជនស្រឡាញ់លើសដើម៕