មិនប្រកាន់ច្រើន! ថ្ងៃមង្គលការ Note Vises ស្រាប់តែលេចមុខអតីតសង្សារចាស់មកចូលរួមដែរ
កាលពីរាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ត្រូវជាថ្ងៃមង្គលដ៏ពិសេសសម្រាប់តារាស្រីថ្ពាល់ខួចរូបស្រស់ Patricia និង អ្នកកំលោះត្រកូលអភិជន Note Vises ពោលគឺក៏ជាថ្ងៃដែលគូស្នេហ៍មួយគូនេះបានផ្តាច់ចំណងសង្សារ កាន់ដៃគ្នាចូលរោងការបំពេញសិទ្ធិជាគូស្វាមីភរិយាស្របច្បាប់ដែរ។
ជុំវិញទិដ្ឋភាពថ្ងៃមង្គលការនាយប់មិញនេះ គេឃើញមានការរៀបចំឡើងយ៉ាងអធិកអធមពិតសមនឹងឋានៈគូស្នេហ៍មួយគូនេះណាស់។ ក្នុងនោះ បើងាកទៅមើលគ្រួសារទាំងសងខាង សាច់ញាតិ និង ភ្ញៀវដែលបានអញ្ជើញមកចូលរួមកម្មវិធីវិញ ម្នាក់ៗពោរពេញទៅដោយស្នាមញញឹមស្ទើរគ្រប់គ្នា។
ដោយឡែក អ្វីដែលមហាជនលាន់មាត់សរសើរ និង នឹកស្មានមិនដល់នោះគឺនៅពេលបានឃើញតារាស្រីរូបស្រស់ May Pitchanart ដែលជាអតីតសង្សារចាស់របស់កូនកំលោះ Note Vises ក៏មានវត្តមានអញ្ជើញមកចូលរួមក្នុងកម្មវិធីមង្គលការមួយនេះដូចគ្នា ដោយហាក់មិនប្រកាន់អតីតកាលឡើយ នៅតែរាបអាន និង រក្សារមិត្តភាពល្អជាមួយគ្នាធម្មតា៕