ក្រោយជាប់បាក់ឌុប អាង សុជាតា ប្រកាសលាថ្នាក់វិទ្យាល័យ ត្រៀមខ្លួនរួចស្រេចសម្រាប់ថ្នាក់សាកល
ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជិតកន្លះខែមក នៅថ្ងៃទី ២២ និង ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅទូទាំងរាជធានី និង ខេត្ត ត្រូវបានក្រសួងប្រកាសហើយតាមបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងនោះដែរ តារាសម្តែងវ័យក្មេង កញ្ញា អាង សុជាតា ហៅ ឈូឈូ ដែលជាបេក្ខជនប្រឡងម្នាក់នោះ នៅថ្ងៃប្រកាសលទ្ធផលនេះតារាស្រីវ័យក្មេងរូបនេះក៏ទទួលបានលទ្ធផលហើយដែរ ដោយនាងប្រឡងជាប់បាក់ឌុបបាននិទ្ទេស D នេះបើតាមការបង្ហាញប្រាប់ពីនាងផ្ទាល់ក្នុងបណ្ដាញសង្គម IG។
ក្រោយពីទទួលបានលទ្ធផលជាប់ហើយនោះ តារាស្រីវ័យក្មេង អាង សុជាតា មិនបង្អង់យូរក៏បានបង្ហោះសារអបអរសាទរខ្លួនឯង និង បានរៀបរាប់ជាភាសាអង់គ្លេសថា ៖ « GOODBYE HIGH SCHOOL HELLO UNIVERSITY» ដោយមានន័យថា៖ «លាហើយវិទ្យាល័យ សួស្តីសាកលវិទ្យាល័យ»។ លើសពីនោះ កញ្ញា អាង សុជាតា ក៏បានជប់លៀងជួបជុំមិត្តភក្តិ និង ក្រុមគ្រួសារយ៉ាងរីករាយផងដែរ ក្រោយពីជាប់បាក់ឌុបភ្លាមៗ៕