សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងឧកញ៉ា ព្រាប សុវត្ថិ ប្រកាសចប់កុងត្រាជាមួយផលិតកម្មរស្មីហង្សមាសហើយ
មហាជននិយមតាមដានជីវិតឯកជនរបស់ឧកញ៉ា ព្រាប សុវត្ថិ ច្បាស់ជាបានដឹងហើយ ពីកូនប្រុសទាំង ៣ របស់កំពូលតារាចម្រៀងខាងលើនេះ សុទ្ធសឹងតែផ្តើមជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។
យ៉ាងណាកាលពីពេលកន្លងមក កូនប្រុសទី ២ គឺ លោក សុវត្ថិ មុនីនាគ បានប្រកាសចាកចេញពីផលិតកម្មរស្មីហង្សមាស ក្លាយទៅជាតារាចម្រៀងឯករាជ្យហើយដែរ។
ដោយឡែក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ កូនប្រុសច្បងរបស់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ ក៏បានប្រកាសចប់កុងត្រានៅក្នុងផលិតកម្មរស្មីហង្សមាសហើយ។ លើសពីនោះ លោក សុវត្ថិ មុនីវណ្ណ ក៏បានប្រកាសថានៅឆ្នាំ ២០២៣ ខាងមុខនេះ លោកនឹងមានអ្វីដែលថ្មីប្លែក ផ្តល់ជូនអ្នកគាំទ្រទៀតផង។
ក្នុងនោះ លោក សុវត្ថិ មុនីវណ្ណ បានរៀបរាប់ថា៖ «ជម្រាបសួរបងប្អូន ខ្ញុំបានចប់កុងត្រានៅក្រុមហ៊ុនហង្សមាសហើយ។ សម្រាប់ ២០២៣ ខាងមុខនេះ នឹងមានអ្វីថ្មីជាច្រើនសម្រាប់បងប្អូន»៕