ជោគជ័យហើយ! Content Creator បងប្អូនវ័យក្មេង Jasmine និង MPJ រំភើបចិត្តជាប់បាក់ឌុប បាននិទ្ទេស C ទាំងពីរ
កាលពីថ្ងៃទី ០៥ និង ទី ០៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅទូទាំងរាជធានី-ខេត្ត នៅកម្ពុជា បានបញ្ចប់ទៅដោយរលូន។
ជាមួយសម័យប្រឡងឆ្នាំ ២០២២ នេះ គេក៏ឃើញមានវត្តមានរបស់តារាប្រុសស្រី និង Influencer ជាច្រើនរូប បានចូលរួមប្រឡងផងដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ ដែលត្រូវជាថ្ងៃប្រកាសលទ្ធផលប្រឡង Content Creator វ័យក្មេង ២ រូបដែលជាបងប្អូននឹងគ្នានៅក្នុងក្រុម Veesa គឺកញ្ញា ហង្ស ចាស្មីន និង កញ្ញា ហង្ស មុន្នី បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយពួកគេដឹងថា ខ្លួនទទួលបាននិទ្ទេសយ៉ាងល្អ គឺនិទ្ទេស C ក្នុងលទ្ធផលបាក់ឌុបឆ្នាំនេះ៕